ជាតិ
គុយទាវ​ទូក​ថៃ កំពុង​ត្រូវប៉ាន់​នៅ​ភ្នំពេញ​
12, Jan 2017 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ស៊​ត ហុក​ហេង ជា​ជនជាតិខ្មែរ​ដែល​បាន​ទៅ​រស់នៅ​ស្រុកថៃ​ជាង​២០​ឆ្នាំ និង​មាន​ភរិយា​ជា​ជន​ថៃ​។ ថ្មីៗ​នេះ បុរស​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​រូបនេះ បាន​នាំ​ភរិយា​ជនជាតិ​ថៃ មក​រស់នៅ​ស្រុក​ខ្មែរ​វិញ និង​បើកហាង​គុយទាវ​តូច​មួយ នៅ​សង្កាត់​ទួល​ទំពូង ក្នុង​ក្រុងភ្នំពេញ​ឈ្មោះថា​«​គុយទាវ​ទូក​ថៃ ម៉ែ​សាយ​ខាំ​»​។


 
​លោក ហុក​ហេង បញ្ជាក់ថា លោក​មិន​ចង់​ប្រកួតប្រជែង​ជាមួយ​ហាង​គុយទាវ​នានា​នៅ​ភ្នំពេញ​នោះទេ ប៉ុន្តែ​លោក​ចង់​ឲ្យ​ជនជាតិខ្មែរ បាន​ញ៉ាំ​គុយទាវ​ទូក​ថៃ​ដែលមាន​តម្លៃ​សម​សមរម្យ​ហើយ​ទទួលបាន​សុខភាព​ល្អ​។ 
 
​ក្រៅពី​គុយទាវ​ទូក​ថៃ ដែលមាន​តម្លៃ​ត្រឹម​៦​ពាន់​រៀល ហាង​របស់លោក ក៏មាន​លក់​បាយ សាច់ជ្រូក​អាំង​ទឹកឃ្មុំ ស្លាបមាន់​ចៀន បុកល្ហុង និង​អាហារ​បែប​ថៃ​ច្រើន​មុខ​ទៀត ដែលមាន​តម្លៃ​សមរម្យ​ដូចគ្នា​៕
 
​សូម​ទស្សនា​វីដេអូ​ថ្មីៗ​៣​នាទី ដូចតទៅ​៖


  

 

Tag:
 គុយទាវ​ទូក​
© រក្សាសិទ្ធិដោយ thmeythmey.com