ពីនេះ ពីនោះ
រូបត្លុក
នាំគ្នា​ដាំ​ដើមឈើ​ល្អ តែ​ដាំ​ហើយ​ថែរក្សា​វា​ផង​!
12, Jan 2017 , 12:39 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ព្រៃឈើ​រង​ការកាប់បំផ្លាញ​ជា​បន្តបន្ទាប់ យុវជន សិស្ស និស្សិត  មន្ត្រី​រដ្ឋាភិបាល និង​អង្គារ​ក្រៅ​រដ្ឋាភិបាល មួយចំនួន បាននាំគ្នា​ទៅ​ដាំ​ឈើ​ឡើងវិញ​។ អ្នក​ដាំ​ដើមឈើ​ទាំងនោះ ខ្លះ​ថត​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដើម្បី​បង្ហាញថា ខ្លួន​ធ្វើ​សកម្មភាព​សង្គម ជួយ​ដល់​បរិស្ថាន និង​មន្ត្រី​ខ្លះ​ចំណាយលុយ ហៅ​បណ្តាញសារព័ត៌មាន​ទៅ​ផ្តិត​យក​រូបភាព​មក​ចុះផ្សាយ​ដែរ​។


 
​តាមពិត​សកម្មភាព​នេះ​ល្អ​ហើយ ក៏ប៉ុន្តែ​រឿង​ដែល​មិនសូវ​ល្អ​នោះ គឺ​អ្នក​ដាំ​ដើមឈើ​ខ្លះ ហាក់​មិនបាន​យកចិត្តទុកដាក់​ថែរក្សា​ចំពោះ​ដើមឈើ ដែល​ពួកគេ​ដាំ​រួចហើយ​នោះឡើយ ពោលគឺ​អ្នក​ដាំ​នោះ មិនដឹងថា ដើមឈើ ដែល​ពួកខ្លួន បាន​ដាំ​នោះ​រស់ ឬ​ងាប់ នោះទេ​៕

Tag:
 រូប​ត្លុក​
  ដាំ​ដើមឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com