ពីនេះ ពីនោះ
ភិក្ខុ គូ សុភាព​៖ អ្នករៀន​មាន​ឧបសគ្គ​៨​យ៉ាង​
12, Jan 2017 , 11:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​ម្នាក់​សុទ្ធ​តែមាន​បញ្ហា​រៀងៗ​ខ្លួន តែ​ត្រូវ​ព្យាយាម​ជម្នះ​ឧបសគ្គ​ទាំងអស់នេះ ឲ្យ​ទាល់តែ​បាន ទើប​ទទួលបាន​ជោគជ័យ​។ ចំណែក អ្នកសិក្សា ក៏មាន​ឧបសគ្គ​ច្រើន​ផងដែរ​។ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា  ភិក្ខុ គូ សុភាព បាន​បង្ហាញថា អ្នកសិក្សា មាន​ឧបសគ្គ​៨​យ៉ាងដូច​ខាងក្រោម​នេះ​៖

 
១) ខ្ជិល​៖ ទោះ​មាន​គ្រូ​ពី​ឋាន​ព្រះឥន្ទ្រ​ក៏ដោយ បើ​ខ្ជិល​នោះ រៀន​អ្វី​ក៏​មិន​ទៅមុខ​ដែរ​។​
២) ចង់​សប្បាយ​ពេក​៖ មិត្តភក្តិ ផឹកស៊ី ដើរលេង​ច្រើន ចុងក្រោយ​គ្មានអ្វី​ក្រៅពី​បាតដៃ​ទទេ​។​
៣) សេពគប់​មិត្ត​ខុស​៖ ការ​រាប់អាន​មិត្តភក្តិ​ខុស គឺអាច​នាំ​យើង​ទៅរក​ផ្លូវ​អាក្រក់​។​
៤) ឆាប់​បោះបង់​៖ មិន​តស៊ូ ខ្វះ​ការអត់ធ្មត់​ចំពោះ​ការលំបាក​ទាំងឡាយ​ដូចជា ខ្វះ​លុយ ខោអាវ​មិន​ស្អាត​ដូច​គេ គ្មាន​របស់​ល្អ​ប្រើ​ដូច​គេ​ជាដើម​។ 
៥) រវើរវាយ​៖ ចាប់​នេះ ចាប់​នោះ មិន​ឆ្ពោះ​ត្រង់ណា មិន​ច្បាស់លាស់ គ្មាន​គោលជំហ​ពិតប្រាកដ​។​
៦) ឆេវឆាវ​៖ ម៉ែ​ស្តី​ឲ្យ គ្រួ​បន្ទោស​តិចតួច តាំង​ខឹងច្រឡោត លែង​ចង់​រៀនសូត្រ​។​
៧) ឈឺ​ច្រើន​៖ គួរ​បង្ការ​មុន កុំ​ឲ្យ​ឈឺ​ច្រើនពេក​។ ការហាត់​ប្រាណ មាន​អនាម័យ ហូប​អាហារ​ល្អ គេង​គ្រប់គ្រាន់ នាំ​ឲ្យ​មាន​សុខ​ភាពល្អ ដូច្នេះ​ការសិក្សា​ក៏​ល្អ​តាម​នោះដែរ​។ 
៨) ខ្វះ​ថវិកា​៖ អាចជា​ឧបសគ្គ​ដែរ តែបើ​មាន​តស៊ូ​ប្រឹងប្រែង គង់​មាន​ផ្លូវ​ដោះស្រាយ​
​បញ្ជាក់​៖ ដែក​កាន់តែ​ដុត កាន់តែ​រឹង ជួប​ឧបសគ្គ​កាន់តែច្រើន កាន់​តែមាន​បទពិសោធ​
 
​ប្រភព​៖ សៀវភៅ​«​ខ្ញុំ​ឆ្លាត រូបមន្ត​រៀន​ពូកែ​»​រៀបរៀង​ដោយ ភិក្ខុ គូ សុភាព    

Tag:
 ភិក្ខុ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com