ពីនេះ ពីនោះ
តើ​ឈ្មោះថា​«​អាជ្ញាធរ​អប្សរា​» ចេញ​មកពីណា​? ហើយ​មាន​អត្ថន័យ​ពេល​លេញ​ដូចម្តេច​?
23, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​សៀវភៅ​សន្ទានុក្រម​ពាក្យថ្មី​របស់លោក​សាស្ត្រាចារ្យ ទូច គីម​ស្រ៊ាង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​បញ្ជាក់ថា ពាក្យ​«​អប្សរា​» (​អង់គ្លេស APSARA) (​បារាំង APSARA) គឺជា​អក្សរ​កាត់​មកពី​ពាក្យ​ពេញ​ជា​ភាសា​អង់គ្លេស​ថា Authority for the Protection of the Site And Management of the Region of Angkor ប្រែ​ថា អាជ្ញាធរ​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ​។ អប្សរា ជា​អាជ្ញាធរ​ដែល​បាន​បង្កើតឡើង​ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀបចំ​តំបន់​អង្គរ​។

អាជ្ញាធរ​នេះ មាន​បេស​សកម្ម​គិតគូរ​ដឹកនាំ​ការងារ​រៀបចំ និង​អភិវឌ្ឍ​ទេសចរណ៍​តំបន់​សៀមរាប​អង្គរ​។

​អប្សរា គឺជា​គ្រឹះស្ថានសាធារណៈ​មួយ​ប្រកបដោយ​បុគ្គលភាព​គតិយុត្ត​មាន​ស្វ័យភាព​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។

​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ពាក្យ អប្សរា នេះ​ដូចគ្នា​ទៅនឹង​ពាក្យ ស្រី​អប្សរា ឬ​ស្រី​អប្សរ ដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com