Man Utd នាំមុខ Barca និង​Real ក្នុងនាម​ជា​ក្លិប​រកចំណូលបាន​ច្រើនជាងគេ​
កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នាំមុខ Barca និង​Real ក្នុងនាម​ជា​ក្លិប​រកចំណូលបាន​ច្រើនជាងគេ​
20, Jan 2017 , 8:19 am        
រូបភាព
​ក្លិប​បិសាច​ក្រហម Manchester United រកចំណូលបាន​ជាង ៦៣០​ដុល្លារ​អាមេរិក ដោយ​នាំមុខ Barcelona និង​Real Madrid ក្នុងនាម​ជា​ក្លិប​រកចំណូលបាន​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។​



​របាយការណ៍​របស់​ក្រុមហ៊ុន Deloitte នៅក្នុង​ប្រទេស​អង់គ្លេស (​ក្រុមហ៊ុន​ព្រឹក្សា​ពន្ធ​និង​ហិរញ្ញវត្ថុ​) បានចេញ​ផ្សាយ​ថា Man Utd  អាច​រកចំណូលបាន​ខ្ពស់បំផុត​ដល់​ទៅ​ជាង ៦៣០​លាន​ដុល្លារ កាលពី​រដូវ​កាល ២០១៥-២០១៦​។ ការ​ហក់​ឡើង​នៃ​ប្រាក់ចំណូល​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​បាន​ទាញ​ឲ្យ​ម្ចាស់​ជើងឯក Premier League ២០​សម័យកាល​ឈរ​ពីលើ Barcelona និង​Real Madrid ក្លាយជា​ក្លិប​មាន​ជាងគេ​បំផុត​ក្នុង​លោក​។​

​ក្លិប​ដែលមាន​សេដ្ឋី​អ្នកជំនួញ​ជនជាតិ​អាមេរិក​កាន់កាប់​មួយ​នេះ កើន​ចំណូល​ជាង​៨៧​លាន​ដុល្លារ ដែល​ភាគច្រើន​បានមកពី​ការ​ផ្ស​ព្ខ​ផ្សាយពាណិជ្ជកម្ម និង​លក់​សិទ្ធិ​ការផ្សាយ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ជា​ដៃគូ​។  Man Utd ក៏​ធ្លាប់​ឈរ​នៅ​កំពូល​ជា​ក្លិប​រកចំណូលបាន​ច្រើនជាងគេ​បំផុត​កាលពី​រដូវ​កាល ២០០៣-២០០៤​ផងដែរ​។​

Barcelona​ដែល​ឈរលើ​គេ​កាលពី​ឆ្នាំមុន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​ពីរ ខណៈ Real Madrid ដែលជា​ក្លិប​ធ្លាប់​រកចំណូលបាន​ច្រើន​ជា​គេ​ស្ទើរ​គ្រប់​រដូវ​កាល​បាន​ត្រឹម​លេខ​៣​ប៉ុណ្ណោះ​។ រីឯ​ម្ចាស់​ជើងឯក​អាល្លឺម៉ង Bayern Munich ឈរ​នៅ​លេខ​៤ និង Manchester City ហក់​ឡើងទៅ​ឈរ​លេខ​៥ ហើយក៏​ជា​ក្លិប​ដែល​កើន​ចំណូល​គួរ​ឲ្យ​គត់​សំគាល់​ផងដែរ​។ ចំណែក Leicester City ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២០ បន្ទាប់ពី​ឈ្នះ​ពាន​លំដាប់​កំពូល Premier League កាលពី​រដូវ​កាល​មុន​៕



Tag:
 Manchester United
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com