ពីនេះ ពីនោះ
សម្លៀកបំពាក់ទើបទិញថ្មី ត្រូវតែបោកវាសិនមុននឹងពាក់ តើដឹងថាហេតុអ្វីដែរទេ?
× ការបោកសម្លៀកបំពាក់សិនមុននឹងពាក់វា គឺជាច្បាប់ក្បួនមួយដែលយើងត្រូវតែធ្វើ ជាពិសេសសម្រាប់ទារកតូចៗតែម្តង។ បច្ចុប្បន្ននេះ ការបោកសម្លៀកបំពាក់មុនយកវាមកស្លៀករឹងតែធ្វើឲ្យខ្ញុំយល់ថាវាមានសារៈសំខាន់សម្រាប់ខ្ញុំ ដោយសារតែ ជាតិសាច់ក្រណាត់របស់វាដែលមិនទាន់បានបោកសម្អាតអាចធ្វើឲ្យមានបញ្ហាដល់ស្បែក និងផ្សេងៗទៀតបាន។
មួយវិញទៀត ការដែលធ្វើបែបនេះអាចជាទង្វើមួយអាចជួយថែរក្សាអនាម័យរាងកាយបាន។ ទោះបីជាយ៉ាងណាក៏ដោយ មានហេតុផល ៣យ៉ាងដែលអ្នកត្រូវតែបោកសម្លៀកបំបាក់ដែលទើបតែទិញរួចជានិច្ចមុននឹងស្លៀកវា។
នៅក្នុងហាង តែងតែមានមនុស្សជាច្រើនលរសម្លាក់បំពាក់ទាំងអស់នោះ
សារធាតុគីមីជាច្រើនដែលប្រើសម្រាប់បង្កើតជាពណ៌ដល់សាច់ក្រណាត់ អាចធ្វើឲ្យស្បែករលាកបាន
សម្លៀកបំពាក់ទាំងនោះតែងតែមានភ្លីរញ៉េរញ៉ៃច្រើន ដូច្នេះការបោកវាឲ្យស្អាតល្អ និងអ៊ុតរួច នឹងធ្វើឲ្យវាកាន់តែល្អមួយកម្រិតទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com