ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​កូន​យំ កូន​សើច កូន​... អ្នក​គួរ​មានប្រតិកម្ម​បែបណា​?
21, Jan 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល និង​ការលូតលាស់​របស់​កូន អាស្រ័យទៅលើ​ការមើល​ថែទាំ ការអប់រំ ការស្រឡាញ់ ការ​ថ្នាក់ថ្នម និង​គុណភាព​ជីវិត និង​គ្រួសារ​របស់​អ្នក​។​



​ការផ្លាស់ប្តូរ​ជាច្រើន​នឹង​កើតឡើង ទាំង​រូបរាងកាយ ប្រាជ្ញា និង​ផ្លូវចិត្ត​របស់​ទារក​។ គ្រប់ពេលវេលា កូន​របស់​អ្នកនឹង​រៀនសូត្រ​បន្តិច​ម្តងៗ ដូច្នេះ អ្នក​គួរតែ​ចេះ​អំពី​វិធីសាស្ត្រ​ចិញ្ចឹម និង​អប់រំ​កូន​។​

១. ពេល​កូន​យំ អ្នក​ត្រូវ​រត់​ទីជិត​កូន អោប​កូន អង្អែល​កូន ហើយ​រក​មូលហេតុ និង​អ្វីដែល​កូន​ចង់បាន ដើម្បី​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​សុវត្ថិភាព និង​បង្កើត​ភាព​វិជ្ជមាន​នៅក្នុង​ខួរក្បាល​របស់គេ​។​

២. ឲ្យ​កូន​របស់​អ្នក​លូន ដើរ ឬ​ធ្វើ​អ្វីដែល​គេច​ង់ ដើម្បី​ឲ្យ​គេ​រៀនសូត្រ និង​ហ្វឹកហាត់​សមត្ថភាព​ខ្លួនឯង ប៉ុន្តែ ត្រូវ​ប្រាកដថា អ្នក​នៅក្បែរ​កូន​ជានិច្ច​។​

៣. យូរៗ​ម្តង អ្នក​គួរតែ​ម៉ាស្សា​ឲ្យ​កូន​របស់​អ្នក ដើម្បី​ជួយ​ឲ្យ​គេ​ធូរស្រាល បាត់​ស្ត្រេ​ស និង​ផ្តល់​ភាពកក់ក្តៅ​ដល់​ពួកគេ​។​

៤. ចំណាយ​ពេលវេលា​លេងល្បែង​កំសាន្ត និង​ធ្វើ​ឲ្យ​កូន​សើច​ឲ្យ​បាន​ច្រើន​។​

៥. ធ្វើ​ការងារ​ស្រាលៗ​ជាមួយគ្នា ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ជួយ​ឲ្យ​កូន​របស់​អ្នក មានការ​រីកលូតលាស់​បានល្អ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com