ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អង្គុយ​យូរៗ​ពេក​អាច​កាត់បន្ថយ​អាយុ​រហូតដល់ ៨​ឆ្នាំ​
21, Jan 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​អង្គុយ​យូរៗ​ពេក​នៅពេល​ថ្ងៃ មាន​ទំនាក់ទំនង​នឹងធ្វើ​ឲ្យ​កើត​ជំងឺ​ជាច្រើន ចាប់ពី​ជំងឺ​ធាត់​ជ្រុល​រហូតដល់​បញ្ហា​បេះដូង ទឹកនោមផ្អែម ព្រមទាំង​ឆាប់​ស្លាប់​ទៀត​។ ចំពោះ​ហេតុផល​វិញ គឺ​មិន​ពិបាក​យល់​ឡើយ​។ ការរស់នៅ​អសកម្ម​អាច​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់ ដែល​វា​ក្លាយទៅជា​កត្តា​ប្រឈមមុខ​មួយ​នៃ​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​



​សម្រាប់​ស្ត្រី ដែលហាត់ប្រាណ​ជាប្រចាំ បង្ហាញ​ឲ្យ​ដឹងថា ពួកគេ​គ្មាន​ទំនាក់ទំនង​អ្វី​ក្នុងការ​ចំណាយពេល​យូរៗ​លើ​ការ​អង្គុយ​ទេ ហើយ​សកម្មភាព​រាង​កា​យ​របស់​អ្នក​ក៏​ប្រហែលជា​ទប់ស្កាត់​ការ​ឆាប់​ចាស់​ទៀតផង​។​

​ចំពោះ​ស្ត្រី​ដែលមិនបាន​ហាត់ប្រាណ​តាម​ក្បួន និង​រស់នៅ​បែប​ស៊ី​ដេកៗ​យ៉ាងហោចណាស់ ១០​ម៉ោង​ក្នុង​មួយថ្ងៃ ឃើញថា ឆាប់​ចាស់​ជាង​ស្ត្រី​ដែល​ហាត់ប្រាណ​គ្រប់គ្រាន់​។​

​ចំពោះ​សកម្មភាព​ហាត់ប្រាណ​ដែល​ត្រូវការ​ដើម្បី​ទប់ស្កាត់​ភាព​ចាស់​នៃ​ការ​អង្គុយ​យូរៗ​នោះ​គឺ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​ការសិក្សា​បង្ហាញថា ការប្រើ​ជីវិត​រស់នៅ​បែប​ស៊ី​ដេកៗ​គឺមាន​ឥទ្ធិពល​ខ្លាំង​លើ​ភាព​ឆាប់​ចាស់​របស់​កោសិកា ហើយ​ការហាត់​ប្រាណ​ប្រហែលជា​វិធី​សា​ស្ត្រែ​មួយគត់​ដើម្បី​លុបបំបាត់​ដំណើការ​មួយ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com