ពីនេះ ពីនោះ
រស់ ច​ន្ត្រា​បុត្រ​៖ ផ្នត់គំនិត​ខ្មែរ​សម័យនេះ​«​មានតែ​អញ អញ​អស្ចារ្យ​ជាងគេ​»
22, Jan 2017 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជាទី​ប្រឹក្សា​ផ្ទាល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​នូវ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា សង្គម​ខ្មែរ​នៅពេល​បច្ចុប្បន្ន បាន​បំភ្លេចចោល​ប្រពៃណី​ទំនៀមទម្លាប់ និង​សុជីវធម៌​។ ភាព​ញញឹម ស្រស់ស្រាយ​ដែលជា​មរតក​របស់​ខ្មែរ ត្រូវ​បាត់បង់​ជា​បណ្តើរៗ ដោយ​ម្នាក់ៗ ដែល​រស់នៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប យល់ឃើញថា​«​មានតែ​អញ​»«​អញ​អស្ចារ្យ​»​ជាងគេ​។



​មិនមែន​តែ​មនុស្ស​ធម្មតា​នោះទេ តែ​សូម្បីតែ​អ្នកនយោបាយ​ធំៗ មន្ត្រី​ធំៗ អ្នកមាន​ទ្រព្យសម្បត្តិ ក៏មាន​ទស្សនៈ សម្តី សំដៅ កាយវិការ​ដូចនេះ​ដែរ​។ ម្នាក់ៗ​អាង​អំណាច អាង​បុណ្យ​សក្តិ អាង​លុយ បោះបង់ចោល​អស់​នូវ​ភាពថ្លៃថ្នូរ ភាព​ចេះដឹង និង​ភាពជា​អ្នកមាន​មេត្តាធម៌​។ អ្នក​ទាំងនោះ មិនបាន​បង្ហាញ​ភាពជា​គំរូ​សម្រាប់​សង្គមជាតិ​ឡើយ​។ 

​ប្រភព​៖ «​ដំណើរ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​» និពន្ធ​ដោយ បណ្ឌិត រស់ ច​ន្ត្រា​បុត្រ   


Tag:
 រស់ ច​ន្ត្រា​បុត្រ​
 ​ សីលធម៌​
  ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com