ពីនេះ ពីនោះ
ព្រោះ​របស់ទំនើប ទើប​នាំ​ឲ្យ​ទំនើង​?
21, Jan 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ពស់​លេប​កន្ទុយ​
​ដោយ​ប៉ា​កា​ខ្មៅ​



-​ខ្លះ​ដើរ​មិន​គិត​ស្តាយ​វេលា​
​នាំគ្នា​សប្បាយ​អួត​គ្រាន់បើ​…​។​

-​អួត​គ្នា​ម៉ូតូ​ប្តូរ​ទូរ​សព្ទ​
​ខ្លះ​យ៉ាប់​ចេញ​ដើរ​ផឹក​ដល់​វារ​…​។​

-​ឪ​ប្រាប់​ម៉ែ​ថា​ស្តាប់​លែង​បាន​
​ជាប់​ប្រាណ​ដាន​ដិត​រឿង​ខុសច្បាប់​…​។​

-​លង់​ប្រាណ​ចាប់​គេច​ភ្លេច​សូត្ររៀន​
​ខ្លះ​ញៀន​ស្រា​ស្រី​មិន​ស្រាកស្រាន្ត​…​។​

-​ចោល​រៀន​ព្រោះតែ​គ្រឿង​ទំនើប​
​លែង​ងើបមុខ​រួច​ព្រោះ​គ្រឿងញៀន​…​។​

​របៀប​អាន​
-​ខ្លះ​ដើរ​មិន​គិត​ស្តាយ​វេលា​
​នាំគ្នា​សប្បាយ​អួត​គ្រាន់បើ​
​នាំគ្នា​សប្បាយ​អួត​គ្រាន់បើ​
​ខ្លះ​ដើរ​មិន​គិត​ស្តាយ​វេលា​។​


© រក្សាសិទ្ធិដោយ thmeythmey.com