ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដំណោះស្រាយ ពេល​ឈឺ​ចុកចាប់ និង​ហើមជើង អំឡុងពេល​មាន​ផ្ទៃពោះ​
22, Jan 2017 , 12:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ជើង និង​កជើង មាន​សរសៃឈាម​តូចៗ​ជាច្រើន ដែល​ងាយ​នឹងធ្វើ​ឲ្យ​វា​ជួប​បញ្ហា​នានា​។ ហើយ​អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​ភាគច្រើន ចៀស​មិន​ផុតពី​បញ្ហា​នេះឡើយ​។​



​លោក​វេជ្ជបណ្ឌិត Jane Anderson មកពី​មជ្ឈមណ្ឌល Durham រដ្ឋ Carolina ខាងជើង បានផ្តល់​ជា​អនុសាសន៍​ដូចខាងក្រោម​នេះ ដើម្បី​កាត់បន្ថយ និង​ការពារ​ការ​ហើម និង​ឈឺ​ជើង អំឡុងពេល​មាន​ផ្ទៃពោះ ៖

១. លើកជើង​ឲ្យ​បាន​ខ្ពស់​បន្តិច ពេល​អ្នក​សម្រាក (​យក​ល្អ ដាក់​ឲ្យ​ខ្ពស់ជាង​បេះដូង ដើម្បី​ឈាម​ហូរ​ទៅកាន់​បេះដូង និង​សួត​វិញ​)
២. គេង​ផ្អៀង​ទៅខាង​ឆ្វេង​
៣. គ្រប់គ្រង​ទម្ងន់ កុំ​ឲ្យ​លើស​ខ្លាំងពេក​
៤. ហាត់ប្រាណ​បន្ថែម​តិច​ជាប្រចាំ​
៥. អង្គុយ​ចុះ ហើយ​ហាត់​លើកជើង​ម្តង​ឆ្វេង​ម្តង​ស្តាំ​
៦. ស្អំ​ទឹកកក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com