ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​រួមភេទ​គួរតែ​ធ្វើឡើង​ញឹកញាប់ ឬ​តិចតួច ប៉ុណ្ណា​ទៅ​បើ​អាយុ​កាន់តែច្រើន​?
22, Jan 2017 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​សម្គាល់​ខ្លួនឯង​ថា កំពុងតែធ្វើការ​រួមភេទ​ច្រើនពេក ឬ​តិចពេក​ដែរ​ទេ​? បញ្ហា​នោះ​គឺថា យើង​មិនសូវមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​ជាមួយ​ដៃគូរ​របស់​យើង​ឡើយ បូករួម​នឹង​ភាព​តានតឹង​ទាំងឡាយ​សម្រាប់​ពេល​បច្ចុប្បន្ននេះ​ទៀត​។​



​សម្រាប់​អ្នកខ្លះ ការ​រួមភេទ​ត្រឹមតែ ពីរដង​ក្នុង​មួយ​សប្តាហ៍​គឺ​គ្រប់គ្រាន់​ហើយ ខណៈពេលដែល​អ្នកខ្លះ​អាច​នឹង​ប្រើ​ពេលវេលា​រួមភេទ​តិចពេក ឬ​ច្រើនពេក​ទៅវិញ​។​

​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា បើសិនជា​យើង​ធ្វើការ​រួមភេទ​ទៅតាម​អាយុ​វិញ​នោះ វា​អាច​នឹងមាន​លទ្ធផល​ដូចខាងក្រោម​នេះ​៖
•    ១៨ ទៅ ២៩​ឆ្នាំ ជា​មធ្យម ១១២​ដង​ក្នុង​មួយឆ្នាំ​
•    ៣០ ទៅ​៣៩​ឆ្នាំ ជា​មធ្យម ៨៦​ដង​ក្នុង​មួយឆ្នាំ​
•    ៤០ ទៅ​៤៩​ឆ្នាំ ជា​មធ្យម ៦៩​ដង​ក្នុង​មួយឆ្នាំ​

​ម្យ៉ាងវិញទៀត មាន​គូរ​ស្វាមីភរិយា ១៣​ភាគរយ ដែល​បាន​រួមភេទ​ជាមួយគ្នា​តែ​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ៤៥​ភាគរយ រួមភេទ​ច្រើនដង​ក្នុង​មួយថ្ងៃ ៣៤​ភាគរយ បាន​២ ទៅ​៣​ដង​ក្នុ​មួយ​សប្តាហ៍ និង ៧​ភាគរយ បាន ៤​ដង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​។​

​បើ​យោងទៅតាម​គេហទំព័រ Your Tango ដែល​បានធ្វើ​ការសង្កេត​ទឿ​លើ​ប្តី​ប្រពន្ធ​ដែល​បាន​រៀបការ​រួច​នោះ រកឃើញថា​៖
•    តិច​បំផុត ម្តង​ក្នុង​មួយខែ​
•    ជា​មធ្យម ម្តង​ក្នុង​មួយ​សប្តាហ៍​
•    ល្អ​បំផុត ៣ ទៅ ៥​ដង​ក្នុង​មួយ​សប្តាហ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com