ពីនេះ ពីនោះ
អំពើហិង្សា​នឹង​បញ្ចប់​បើ​យើង​ឈប់​ស្អប់​និង​ខឹង​គ្នា​!
22, Jan 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ព្រះចន្ទ្រ​បាំង​ឆ័​ត្រ​
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​កំហឹង​ខ្លាំង​    ​ខ្លាំង​ថែម​ស្អប់​     ខ្ចប់​កំហឹង​
​គ្រប់គ្នា​ដឹង​    ​ដឹង​មិនល្អ​    ​ត​គ្រប់គ្នា​
​ចង​ជា​ធ្នាក់​    ​ធ្នាក់​ទាក់​ក​    ​ក​ចង​ជា​
​វេរា​ជាប់​    ​ជាប់​ហិង្សា​    ​ថា​វេរា​។​

-​ហិង្សា​កើត​    ​កើត​ព្រោះ​ចិត្ត  ដិត​ហិង្សា​
​គ្រប់គ្នា​ថា​    ​ថា​ព្រោះ​គេ​    ​គេ​គ្រប់គ្នា​
​ចិត្ត​ជាហេតុ ហេតុ​កើត​ផល ដល់​ចិត្តជា​
​រឿង​ឈ្លោះ​គ្នា​    ​គ្នា​លែង​រាប់ ភ្ជាប់​រឿង​ឈ្លោះ​។​

-​មេត្តាចិត្ត     ​ចិត្ត​ប្រពៃ​    ​លៃ​មេត្តា​
​រឿង​គ្រោះ​ស្តារ ស្តារ​ជាលា​ភ​     រាប​រឿង​គ្រោះ​
​កេរ្តិ៍ឈ្មោះ​ថ្កើង ថ្កើង​រាសី​    ​ល្បី​កេរ្តិ៍ឈ្មោះ​
​ជួបជុំ​រស់​    ​រស់​សុខសាន្ត​    ​បាន​ជួបជុំ​។​


© រក្សាសិទ្ធិដោយ thmeythmey.com