ពីនេះ ពីនោះ
សុខភាព
លក្ខណៈសម្បត្តិ ៦​យ៉ាង​ដែល​បញ្ជាក់ថា ការ​គេង​ផ្អៀង​មក​ឆ្វេង​ល្អ​ចំពោះ​សុខភាព​
24, Jan 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​មិនបាន​ផ្តល់​ពេលវេលា​សមស្រប់​សម្រាប់​គេង​គេង​គេង​គ្រប់គ្រាន់​ទេ វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ជាមិនខាន​។ ការ​គេង​មិនបាន​គ្រប់គ្រាន់​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ការ​ផ្ចង់អារម្មណ៍ អារម្មណ៍ ភាព​យល់ដឹង​ទេ តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ និង​នាំ​ឲ្យ​ស្បែក​ព្រមទាំង​សក់​មាន​បញ្ហា​ច្រើន​ដែរ​។​



​ចំពោះ​ចំនួន​ម៉ោង​នៃ​ការ​គេង​វិញ​ក៏មាន​សារៈសំខាន់​ដូចគ្នា​នឹង​ជំហរ​នៃ​ការ​គេង​ដែរ​។ ដូច្នេះ​តើ​ជំហរ​នៃ​ការ​គេង​បែបណា​ទើប​ត្រឹមត្រូវ​ទៅ​? បើសិនជា​អ្នក​ចូលចិត្ត​គេង​ផ្អៀង ឬ​ចំហៀង​នោះ យក​ល្អ​គួរតែ​ជ្រើសរើស​ផ្អៀង​មក​ខាងឆ្វេង​ទៅ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ណាស់​ដូចជា​៖

​បង្ការ​ការ​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ​
​ការ​គេង​នៅ​ចំហៀង​ខាងឆ្វេង​នឹងធ្វើ​ឲ្យ​ទឹក​អាស៊ីត​ក្រពះ​ធ​ញ​លាក់​ចូលក្នុង​ប្រហោង​ក្រពះ ហើយក៏​មិនអាច​ច្រាល​ចេញពី​ក្រពះ​បានដែ​ឬ​។ ផ្ទុយទៅវិញ​ការ​គេង​មក​ស្តាំ នឹងធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​ចេញមក​ខាងក្រៅ​។ ដូច្នេះ ក្រោយពី​ញ៉ាំ​អាហារ​ហិ​រ​រួច យក​ល្អ​គួរតែ​គេង​ផ្អៀង​មក​ខាងឆ្វេង​ដើម្បី​បង្ការ​ការ​ក្រហាយ​ដើមទ្រូង​។​

​បំបាត់​ការ​ស្រមុក​
​ការ​គេង​ផ្ងា​នឹងធ្វើ​ឲ្យ​អណ្តាត​ដាក់​សម្ពាធ​លើ​បំពង់ក ដែលជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ដកដង្ហើម ឬ​គេង​ស្រមុក​បាន​។ ការ​គេង​ផ្អៀង​មក​ឆ្វេង​នឹង​ជួយ​ឲ្យ​អណ្តាត​ផ្អៀង​ដែរ ព្រមទាំង​មិន​ឲ្យ​ស្រមុក​បាន​ទៀត​។ ជំហរ​នៃ​ការ​គេង​បែបនេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​គេង​បាត់​ដង្ហើម​។​

​ពង្រឹង​ដល់​ការរំលាយ​អាហារ
​ការ​គេង​ផ្អៀង​មក​ខាងឆ្វេង​អនុញ្ញាតិ​ឲ្យ​ពោះវៀនតូច​ធ្វើ​ចលនា​បញ្ចេញ​កាកសំណល់​ទៅ​ពោះវៀនធំ​កាន់តែ​លឿន ដូច្នេះ​វា​នឹង​ជំរុញ​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ​ជាង​មុន​។​

ប្រព័ន្ធ​ទឹករងៃ​មាន​សុខ​ភាពល្អ​
​ការ​គេង​មក​ចំហៀង​ខាងឆ្វេង​នឹង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​រាងកាយ​ក្នុងការ​ច្រោះ​ជាតិពុល កាកសំណល់ និង​ទឹករងៃ​។ នេះ​ដោយសារតែ​ផ្លូវ​ទឹករងៃ​នៅ​ឆ្វេង​គឺ​ហូរ​ជាប់ ហើយក៏​អាចជួយ​ភ្ញោ​ច​ដល់​លំហូរ​កាកសំណល់​ចេញ​បាន​កាន់តែ​ស្រួល​ដែរ​។​

​ពង្រឹង​ដល់​របត់​ឈាម​រត់​
​ការ​គេង​មក​ចំហៀង​មាន​ប្រយោជន៍​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​វា​នឹង​បង្កើន​លំហូរ​ឈាម​បាន​កាន់តែច្រើន​ដល់​ទារក​ក្នុង​ផ្ទៃ បេះដូង និង​តម្រងនោម​។ ដល់ពេល​របត់​ឈាម​រត់​កាន់តែ​ស្រួល វា​ក៏មាន​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ជើង​ផងដែរ​។​

​ប្រយោជន៍​ផ្សេងៗ​ទៀត​
​ការ​គេង​ចំហៀង​មក​ឆ្វេង​នឹង​ពង្រឹង​ដល់​សុខភាព​បេះដូង សុខភាព​អណ្តើក បង្ការ​ការឈឺ​ខ្នង និង​ក ព្រមទាំង​បំបាត់​សម្ពាធ​ពី​ឆ្អឹង​កង​ខ្នង​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com