ពីនេះ ពីនោះ
ហេតុផល ៥​យ៉ាង ដែល​អ្នក​គួរ​ផ្តាច់ទំនាក់ទំនង​ជាមួយ​ស​ង្សា​រចាស់​ក្នុង​បណ្តាញ​សង្គម​
23, Jan 2017 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
 
​រយៈពេល​ច្រើន​ខែ ឬ​ឆ្នាំ​ទៅហើយ​ក្រោយពី​ទំនាក់ទំនង​ស្នេហា​អ្នក​បាន​ដើរ​ដល់​ផ្លូវ​បញ្ចប់ ហើយ​អ្វីដែល​អ្នក​តែងតែ​ឆ្ងល់​នោះ​ថា​តើ សង្សា​រចាស់​របស់​អ្នកនោះ​នៅតែ​នៅ​លីវ ឬ​មាន​សង្សា​រថ្មី​ឬ​អត់​។ បើសិនជា​ទំនាក់ទំនង​ស្នេហា៍​របស់​អ្នក​បញ្ចប់​ដោយ​កំណត់ហេតុ​ដ៏​ល្វីង​ជូរចត់​នោះ អ្នក​ទាំងពីរ​មិនគួរណា​មាន​ទំនាក់ទំនង​ជាមួយគ្នា​ទៅវិញទៅមក​ក្នុង​បណ្តាញ​សង្គម​ផ្សេងៗ​ដូចជា Facebook, Twitter និង Instagram ទៀតឡើយ​។

 
​ខណៈពេលដែល​ចំណាយ​ពេលវេលា​ខ្ជិល​របស់​អ្នក​ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​ដេក​លេង​ក្នុងផ្ទះ អ្នក​ពិតជា​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​លួច​ចូល​មើល Profile របស់គេ​នោះទេ​។ យ៉ាងណាមិញ វា​គឺជា​រឿង​មួយ​ល្អ​បំផុត​ដែល​អ្នក​គួរតែ​ដើរចេញ ឬ​បញ្ឈប់​ការបង្កើត​មិត្តភាព​ក្នុង​បណ្តាញ​សង្គម​ជាមួយ​សង្សា​ចាស់​អ្នក​ទៀត ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​ជីវិត​អ្នក​ក្រពុលមុខ​ជាង​មុន​បាន​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន ដែល​អ្នក​មិនគួរណា​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស​ង្សា​ចាស់​អ្នក​ក្នុង​បណ្តាញ​សង្គម​ទៀតឡើយ​៖
 
1​.ធ្វើ​ឲ្យ​អ្នក​ចេះតែ​នៅ​មិន​សុខ ជាមួយនឹង​ការស្វែងយល់​អំពី​គេ​កាន់តែខ្លាំង​ថា​គេ​មាន​សង្សារ​ថ្មី​ឬ​នៅ និង​មានការ​ឈឺចាប់​កាន់តែខ្លាំង​បើសិនជា​គេ​មាន​ថ្មី​ទៀត​
 
​2.ខួរក្បាល​អ្នក​មិនអាច​គិត​អ្វី​ផ្សេង​ក្រៅពី​ចេះតែ​ចង់ដឹងថា អ្នក​នៅ​ស្រឡាញ់​សង្សា​រចាស់​អ្នក​ដដែល​
 
​3.អ្នកនឹង​គ្មានអ្វី​ធ្វើ​ផ្សេង​ក្រៅពី​ចូលចិត្ត​ប្រៀបធៀប​ជីវិត​អ្នកនា​ពេលបច្ចុប្បន្ន​ជាមួយនឹង​ជីវិត​កាលពី​នៅ​ជាមួយ​សង្សា​រចាស់​
 
​4.ចេះតែធ្វើ​ឲ្យ​ខ្លួនឯង​ក្រពុលមុខ​នឹង​សង្សា​រចាស់​តាមរយៈ​ការ​ចុច Like, Comment លើ​រូប​ដែល​សង្សារ​ចាស់​បាន Post ហើយ​គិតថា​ខ្លួនឯង​ឆ្គួ​ត​ជានិច្ច​
 
​5.ជា​ចុងក្រោយ បេះដូង​អ្នកនឹង​ការ​ខ្ទិចខ្ទាំ​ង​ជាថ្មី​ម្តងទៀត បើសិនជា​អ្នក​នៅតែ​បន្ត​ទំនាក់ទំនង​ក្នុង​បណ្តាញ​សង្គម​ជាមួយ​គេ​ទៀត​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com