ពីនេះ ពីនោះ
ប្រយ័ត្ន​! «​គូទ​» និង «​គូថ​» មានន័យ​ខុសគ្នា
25, Jan 2017 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ពន្យល់​ពាក្យ​៖ គូទ គូថ

​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​អត្ថន័យ​ពីរ​ផ្សេងគ្នា​រវាង​ពាក្យ «​គូទ​» និង​ពាក្យ «​គូថ​» ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​តែងតែ​យល់ច្រឡំ​ថា ពាក្យ​ទាំងពីរ​ខាងលើនេះ មានន័យ​ដូចគ្នា​។​



«​គូទ​»  ថ្នាក់​ពាក្យ​ជា​នាម  ដែល​មានន័យថា ជា​អវយវៈ​ត្រង់​ចំណែក​កាយ​ខាងក្រោយ​ជិត​វច្ចទ្វារ​។ ឧទាហរណ៍ ដាក់​គូទ​អង្គុយ​។ ប៉ែក​អវយវៈ​នេះ បុរាណ​ពី​ដើម​ហៅថា តពោក ឬ ត្រពោក​; សូម្បី​សព្វថ្ងៃនេះ​អ្នក​បាត់ដំបង​, អ្នក​សៀមរាប​ជាដើម ក៏​នៅ​ប្រើពាក្យ​នេះដែរ​។ ឧទាហរណ៍ ដាក់​តពោក​អង្គុយ​។ ប្រើ​ដោយ​ច្រឡំ​សរសេរ គូថ​, ត្រូវ​ប្រើ គូទ វិញ​ទើប​ត្រឹមត្រូវ ។

«​គូថ​» ថ្នាក់​ពាក្យ​ជា​នាម បានន័យថា អាចម ឬ អាចម៍​, ឧច្ចារៈ​, លាមក​។ ឧទាហរណ៍ អង្គុយ​បន្ទោ​គូថ​ក្នុង​បង្គន់​។​


© រក្សាសិទ្ធិដោយ thmeythmey.com