ពីនេះ ពីនោះ
ប្រាក់​​ខែអ្នក សម​នឹង​ការងារ​ទេ​? បើ​មិន​សម គួរ​ធ្វើ​បែបណា​?
25, Jan 2017 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
 
​អត្រា​ប្រាក់ចំណូល សម្រាប់​បុគ្គលិក​ពលរដ្ឋ​មួយ​ភាគ​ធំ គឺ​មិន​សមស្រប​ទៅនឹង​ការចំណាយ​ប្រចាំខែ​ឡើយ (​ទោះជា​សល់ គឺ​សល់​តិចតួច​ប៉ុណ្ណោះ​) ប៉ុន្តែ ហេតុអ្វី​ពួកគេ​ទាំងនោះ បន្តធ្វើ​កិច្ចការ​ទាំងនោះ​ទៀត​?

 
​ចម្លើយ គឺ​មកពី​គ្មាន​ជម្រើស​! គ្មាន​ជម្រើស អាចមកពី​ពួកគេ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ស្នើរ​សុំ​ប្រាក់ខែ​បន្ថែម ឬ​ផ្លាស់ប្តូរ​ការងារ​ទៅ​កន្លែង​ថ្មី​។​
 
​បើ​អញ្ចឹង តើ​អ្នក​គួរ​ធ្វើ​បែបណា​?
 
១. សិក្សា​ពី​កិច្ចការងារ​នោះ ថា​តើ​វា​ស័​ក្ត​សម​នឹង​អ្នកធ្វើ​ទៀត​ដែរឬទេ​
 
២. រៀនសូត្រ និង​អភិវឌ្ឍ​ខ្លួន​បន្ថែម ដើម្បី​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការតវ៉ា ឬ​ស្នើរ​សុំ​ប្រាក់ខែ​បន្ថែម​
 
៣. បន្តការងារ​ទាំងនោះ​បណ្តើរ ស្វែងរក​ការងារ​ថ្មី​បណ្តើរ ដាច់ខាត កុំ​ឈប់​ពី​ការងារ​ចាស់ មុនពេល​បានការ​ងារ​ថ្មី (​ប្រយ័ត្ន ញ៉ាំ​បាយកក និង​សៀង​រាល់ថ្ងៃ​)៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com