ពីនេះ ពីនោះ
ក្រុមហ៊ុន ស៊ីន​ទ្រី មិនគួរ​ប្រមូល​សំរាម​ពេល​ថ្ងៃ​!
25, Jan 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រាល់ថ្ងៃនេះ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ប្រមូល​សំរាម​ទាំង​ពេល​ថ្ងៃ ជាពិសេស​ពេលព្រឹក ចំ​ពេលដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន ចេញពីផ្ទះ​រៀងៗ​ខ្លួន ទៅ​កន្លែងធ្វើការ និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​។ កត្តា​នេះ ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​បន្ថែម​មួយកំរិត​ទៀត​នៅ​ភ្នំពេញ​។



​រៀងរាល់​ព្រឹក ពេលដែល​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ចេញ​ធ្វើដំណើរ​តាម​ដងផ្លូវ​នោះ គេ​តែង​ឃើញ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បើកបរ​យឺតៗ ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​សំរាម​។ រថយន្ត​ដឹក​សំរាម​ធំ បើក​នៅលើ​ដងផ្លូវ​តូច​ខ្លះ ស្ទើរតែ​ពេញ​មួយ​ផ្លួ​វ ដែល​មិនអាច​ឲ្យ​អ្នកដំណើរ​ផ្សេងទៀត ឆ្លងកាត់ ឬ​ធ្វើដំណើរ​ទៅមុន​បានឡើយ ដោយ​ត្រូវ​ជិះ​យឺតៗ​តាម​ពីក្រោយ​រថយន្ត​ដឹក​សំរាម​នោះ​។ ដោយសារ​បញ្ហា​នេះ ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​នៅ​ភ្នំពេញ​បន្ថែម និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​។ 

​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ​រាល់ថ្ងៃ បាន​រអ៊ូរទាំ​និង​រិះគន់​ក្រុមហ៊ុន ស៊ីន​ទ្រី ជុំវិញ​សកម្មភាព​នេះ​។ ពួកគេ​ស្នើ​ឲ្យ​ក្រុមហ៊ុន ស៊ីន​ទ្រី គួរ​ប្រមូល​សំរាម​តែមួយ​ពេល គឺ​នៅ​ពេលយប់​គ្រប់គ្រាន់​ហើយ ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​៕


Tag:
 ប្រាប់​ត្រង់​
  ស៊ីន​ទ្រី​​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com