ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ឈឺក្បាល​ខ្ទ​ក់ៗ​មិន​ឈប់ យក​ល្អ​គួរតែ​សាកល្បង​វិធី​ធម្មជាតិ​ទាំងនេះ​សិន​ទៅ​
26, Jan 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​យើង​ពិបាក​ផ្ចង់អារម្មណ៍​ខ្លាំងណាស់​ខណៈពេល​កំពុង​តែ​ឈឺក្បាល​។ អ្វី​ដែលជា​រឿង​ដំបូង​ដែល​យើង​ត្រូវធ្វើ​នៅពេល​ឈឺក្បាល​ម្តងៗ គឺ​តែងតែ​ទៅ​បើក​ថ្នាំលេប​ហើយ​ដើម្បី​បំបាត់​ការឈឺចាប់​ទៅវិញ​។



​យ៉ាងណាមិញ មាន​កត្តា​ច្រើនណាស់​ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ឈឺក្បាល​ដូចជា ស្ត្រេ​ស អស់កម្លាំង អា​ឡែ​ហ្ស៊ី ភ្នែក​អស់កម្លាំង​ពេក គ្រឿង​ស្រវឹង ឬ​ថ្នាំ ខ្វះ​ជាតិ​ស្ករ អ័រម៉ូន ការ​ទល់លាមក និង​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​។ ដូច្នេះ​មុននឹង​អ្នកសម្រេចចិត្ត​ទាញ​ថ្នាំ​មក​លេប​នោះ យក​ល្អ​គួរតែ​ព្យាយាម​ប៉ះប៉ូវ​នូវ​មូលហេតុ​របស់​វា​សិន និង​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​ផង​ទៅ​៖

​ម៉ាញ៉េ​ស្យូ​ម​
​បើសិនជា​អ្នក​ឧស្សាហ៍​ឈឺក្បាល ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ណា​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដូចជា សណ្តែក គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ​ជាដើម​។ បន្លែ​ដូចជា ប្រូ​ខូ​លី និង​បន្លែ​ពណ៌​បៃតង​ផ្សេងទៀត​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែរ​។​

​រៀប​ជំហរ​រាងកាយ​ឲ្យ​បាន​ត្រឹមត្រូវ​
​ការរក្សា​ជំហរ​រាងកាយ​បាន​ត្រឹមត្រូវ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ចេញពី​ឆ្អឹង​កង​ខ្នង ព្រមទាំង​ការឈឺ​ក្បាល​ផងដែរ​។ ករណីបែបនេះ​គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា​អាចជួយ​អ្នក​បាន​។​

​វីតាមីន B កំ​ផ្លេ​ច​

​កាលណា​រាងកាយ​មិនសូវមាន​សារធាតុ Serotonin វា​ក៏​ជាហេតុ​ផល​មួយ​នាំ​ឲ្យ​ឈឺក្បាល​បែប​ប្រកាំង​ដែរ​។ វីតាមីន B កំ​ផ្លេ​ចនឹង​ជួយ​បង្កើតជា Serotonin ក្នុង​រាងកាយ ហើយ​វា​ក៏មាន​អត្ថប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។​

​ញ៉ាំ​ទឹក​គ្រប់គ្រាន់​
​ការ​ខ្សោះ​ជាតិ​ទឹកនឹង​នាំ​ឲ្យ​មានការ​ឈឺក្បាល​ខ្ទ​កៗ ដូច្នេះ​យក​ល្អ​គួរតែ​ថែរក្សា​ខ្លួនឯង ដោយ​ធ្វើយ៉ាងណា​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ ចូរ​ញ៉ាំ​ទឹក ៩ ទៅ​១២​កែវជា​រៀងរាល់ថ្ងៃ​។ ចូរ​ចាប់ផ្តើម​ត្រឹម ៥​កែវ​ក្នុង​មួយថ្ងៃ និង​បង្កើន​មួយ​កែវ​ជាប់​ជា​រៀងរាល់ថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com