អន្តរជាតិ
ម៉ាឡេស៊ី បន្ត​ស្វែងរក​ជនរងគ្រោះ​ជិត​៣០​នាក់​ដោយសារ​ការ​លិច​នាវា​ទេសចរណ៍​
29, Jan 2017 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
នាវា​ដឹក​មួយ​គ្រោះ​ដែល​ដឹកនាំ​មនុស្ស​៣១​នាក់ ក្នុងនោះ​ទេសចរ​ជនជាតិ​ចិន​២៨​នាក់ បាន​លិច​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ភូមិសាស្ត្រ​រដ្ឋ Sabah ប្រទេស​ម៉ាឡេស៊ី​។ នៅ​ថ្ងៃអាទិត្យ​នេះ អាជ្ញាធរ​ម៉ាឡេស៊ី បន្ត​ប្រតិបត្តិ​ការស្វែងរក​ជន​រងគ្រោះ បន្ទាប់ពី​បាន​រកឃើញ​កា​ពី​តែ​ន និង​បុគ្គលិក​ម្នា​ក់នៅ​តំបន់​កោះ Pulau Tiga​។


​បើតាម​ការផ្សាយ​របស់ The Star Online  នាវា​បាន​ចាក​ចេញពី​ក្រុង Kota Kinabalau នៃ​រដ្ឋ Sabah ឆ្ពោះទៅ​កោះ Pulau Mengalum សម្រាប់​ដំណើរ​ទេសចរណ៍​កម្សាន្ត​របស់​ភ្ញៀវ​ជនជាតិ​ចិន​២៨​នាក់​។

​ស្ថាន​កុងស៊ុល​ចិន​នៅ Kota Kinabalu បាន​អះអាងថា អ្នក​រស់រានមានជីវិត​ជាច្រើន​កំពុង​រង់ចាំ​ការសង្គ្រោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បុគ្គលិក​នាវា បាន​នាំ​ជួយ​អ្នកដំណើរ​ឲ្យ​ពាក់​ពោង​សុវត្ថិភាព​ដើម្បី​ចៀស​ពី​ការលិចលុង​ទៅក្នុង​សមុទ្រ​។​

​បើទោះបីជា​ភ្នាក់ងារ​ជើង​ទឹក​ម៉ាឡេស៊ី អះអាងថា មាន​ទេសចរ​ចិន​២៨​នាក់​ក៏ដោយ ប៉ុន្តែ​ស្ថាន​កុងស៊ុល​ចិន រកឃើញ​លិខិតឆ្លងដែន​ផ្លូវការ​របស់​ជនជាតិ​ចិន​តែ​១៨​នាក់​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com