អន្តរជាតិ
ទីប្រឹក្សា​ច្បាប់​បក្ស​កាន់អំណាច​នៅ​មី​យ៉ាន់​ម៉ា ត្រូវបាន​បាញ់សម្លាប់​នៅ​អាកាសយានដ្ឋាន​
30, Jan 2017 , 9:26 am        
រូបភាព
លោកមេធាវី Ko Ni ដែល​ត្រូវឃាតករបាញ់សម្លាប់កាលពី​ថ្ងៃអាទិត្យ។ រូបថត Reuters
លោកមេធាវី Ko Ni ដែល​ត្រូវឃាតករបាញ់សម្លាប់កាលពី​ថ្ងៃអាទិត្យ។ រូបថត Reuters
ដោយ: ថ្មីៗ
​លោក Ko Ni មេធាវី និង​ជាទី​ប្រឹក្សា​ច្បាប់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​បាញ់សម្លាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​យ៉ាំង​ហ្គោ​ន កាលពី​ថ្ងៃអាទិត្យ​។



​លោក Ko Ni អាយុ​៦៥​ឆ្នាំ ដែលជា​សមាជិក​ដ៏​សំខាន់​មួយរូប​ក្នុង​សហគមន៍​ជនជាតិភាគតិច​មូស្លីម បាន​វិលត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មួយ​នៅ​ឥណ្ឌូនេស៊ី ។ លោក​ត្រូវបាន​ឃាតករ​បាញ់សម្លាប់​ចំក្បាល នៅពេលដែល​លោក​កាន់​ដៃ​ចៅ​របស់ខ្លួន ហើយ​ត្រៀម​ចាក​ចេញពី​អាកាសយានដ្ឋាន​តាម​រថ​យន្ត​ផ្ទាល់ខ្លួន​។​

​អ្នកបើក​តាក់ស៊ី​ម្នាក់​ដែល​បាន​ព្យាយាម​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង ក៏ត្រូវ​បានសម្លាប់​ផងដែរ​។ ឃាតករ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ថ្ងៃ​ដដែល​។ នេះ​បើ​យោងតាម​លោក Zaw Htay អ្នកនាំពាក្យ​លោក​ប្រធានាធិបតី Htin Kyaw ដែល​ដកស្រង់​ដោយ Reuters៕



Tag:
 មី​យ៉ាន់​ម៉ា​
  Ko Ni
© រក្សាសិទ្ធិដោយ thmeythmey.com