អត្ថបទពាណិជ្ជកម្ម
ការ៉េម ដេ​រី​ឃ្វី​ន ផ្ដល់ជូន​ការ៉េម​កាហ្វេ​ថ្មី ទាំង​៥​រសជាតិ​ជាមួយ​តម្លៃ​យ៉ាង​ពិសេស​
30, Jan 2017 , 4:55 pm        
រូបភាព
​ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន​កិត្តិយស​ក្នុងការ​ណែនាំ​ជូន ការ៉េម​កាហ្វេ មូ​ឡា​ត​តេ (Moolatte) ដែលមាន​រសជាតិ​ឆ្ងាញ់​ជាមួយនឹង ៥ រសជាតិ​រួមមាន ហ្គ្រី​ន​ធី អូ​រី​អូ ម៉ូ​ខា កាពូ​ស៊ី​ណូ និង​ខា​រ៉ា​មែ​ល មូ​ឡា​តេ​។ សម្រាប់​តម្លៃ​វិញ គឺ​ត្រឹមតែ ១.៩៩ ដុល្លារ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ ២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ តែប៉ុណ្ណោះ គ្រប់​ហាង​ការ៉េម ដេ​រី​ឃ្វី​ន ទូទាំងប្រទេស លើកលែង​សាខា​ព្រលានយន្តហោះ​។​
 
​គួរ​បញ្ជាក់ដែរថា នៅ​ប្រទេស​កម្ពុជា ហាង​ការ៉េម ដេ​រី​ឃ្វី​ន មាន ៦​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត សៀមរាប​។ បច្ចុប្បន្ន​ហាង​ការ៉េម​ដេ​រី​ឃ្វី​ន មាន​ជាង ៦៩០០​ហាង និង ៣២​ប្រទេស  ទូទាំង​ពិភពលោក ក៏ដូចជា​មានការ​ផ្តល់​ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស​ពី​ការ៉េម​ខូ​ន វ៉ា​ហ្វ​ល ប្ល៊ី​ហ្សា​ដ ការ៉េម​សាន់​ដេ ម៉ូ​ឡា​តេ ការ៉េម​ក្រឡុក​ស្ម៊ូ​ត​ធី អាយ​ស្គ្រី​ម​ខេ​ក ដែលមាន​ជម្រើស​រសជាតិ​ផ្សេងៗ​បូករួម​ការតុបតែង​ដ៏​អស្ចារ្យ និង​រសជាតិ​ហ​ត​ដក​បែប​អាមេរិក ដ៏​ល្បីល្បាញ ៧ រសជាតិ​ផ្សេងៗ​ទៀត​។

​ដេ​រី​ឃ្វី​ន ជា​ហាង​ការ៉េម​ដែលមាន​ឈ្មោះ​ល្បី​ល្បាយ​ទូទាំង​ពិភពលោក​ពី សហរដ្ឋអាមេរិក ដែល​ត្រូវ​បានទទួល​សិ​ទិ្ធ​នាំចូល និង​ចែកចាយ ស្របច្បាប់​សម្រាប់​ទីផ្សារ​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​បូ​ឌា (RMA Cambodia)​។ ក្រុមហ៊ុន EFG ក៏​ទទួលបាន​សិ​ទិ្ធ​នាំចូល​នូវ​ផលិតផល និង​សេវាកម្ម​ល្បីៗ លើ​ពិភពលោក​ជាច្រើន​ទៀត ដូចជា​៖ ដឹ ភី​ហ្សា ខម​ផេ​នី ( The Pizza Company ) ខួ​ស្តា កាហ្វេ (Costa Coffee)  ប៊ី​ប៊ី​ឃ្យូ កម្ពុជា (BBQ Cambodia) ស្វិ​ន​សិន កម្ពុជា (Swensen’s Cambodia) និង ហាង​នំ​ដូ​ណាត់ គ្រី​ស្ពី​គ្រី​ម ( Krispy Kreme) ។​

( អត្ថបទ​ពាណិជ្ជកម្ម )




© រក្សាសិទ្ធិដោយ thmeythmey.com