អត្ថបទពាណិជ្ជកម្ម
ដី​ពុះ​ឡូត៍​លក់​ក្នុងតម្លៃ​ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មី​ផ្លូវ​៦០​ម៉ែត្រ​
13, Feb 2017 , 2:45 pm        
រូបភាព
​ឱកាស​ពិសេស​សម្រាប់​អតិថិជន​ទាំងអស់ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន រហូតដល់​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់​ទៅ​៨​ភាគរយ​ភ្លាមៗ នៅពេល​ជាវដី​ពី​គម្រោង​របស់​យើង​។​

​ដី​ពុះ​ឡូត៍​ផ្លូវ​៦០​ម៉ែត្រ មាន​ទីតាំងនៅ​ភូមិសាស្ត្រ​ល្អ ជា​កន្លែង​អភិវឌ្ឍន៍​ថ្មី​។ លោកអ្នក​ចំណាយពេល​ត្រឹមតែ​៥​នាទី​ប៉ុណ្ណោះ ពី​មន្ទីរ​រដ្ឋបាល​ខេត្តសៀមរាប​ថ្មី និង​ចម្ងាយ​ត្រឹម​១​គីឡូម៉ែត្រ​ពី​រង្វង់​មូល​ព្រៃ​គុយ​។​

​គម្រោង​ដី​ពុះ​ឡូត៍​របស់​យើងខ្ញុំ​មាន​លក្ខណៈពិសេស ដោយ​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​អភិវឌ្ឍន៍​ថ្មី​ នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​។ អ្វីដែល​ពិសេស​ជាងនេះទៀត​នោះ គឺ​គ​ម្រោ​ង​នេះ​ស្ថិតនៅ​លើផ្លូវ​ទៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ថ្មី និង​ជិតទីលាន​វាយ​កូន​ហ្គោល ប៊ូ​យ៉ុង​ខន​ទ្រី​ក្លិប​។ ជា​ដីឡូត៍​ខ្ពស់​ស្រាប់ មាន​ផ្លូវ​បេតុង​ទំហំ​១០​ម៉ែត្រ មាន​ប្រព័ន្ធ​លូបង្ហូរទឹក បង្គោល​ភ្លើង ជិត​គម្រោង​ប៊ូ​ទិ​ក និង​ផ្ទះ​វីឡា ដែល​ស្ថិតក្នុង​គម្រោង​ទី​២​របស់​យើង​។ ជា​ដី​កម្មសិទ្ធិឯកជន ដោយ​មិនពាន់​ព័ន្ធ​នឹង​ដី​រដ្ឋ (​ដី​អប្សរា​)​។​

​ការលក់​របស់​យើង​មាន​ចាប់ពី​តម្លៃ ៩,២០០​ដុល្លារ​អាមេរិក ទៅតាម​ទំហំ​ដី​ ចាប់ពី ៥X២០ ដល់ ១១X២០ ម៉ែត្រ​។ ជម្រើស​ទីមួយ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៨​ភាគរយ សម្រាប់​ការទិញបង់​ផ្តាច់​។ ជម្រើស​ទី​ពីរ បញ្ចុះតម្លៃ​៣​ភាគរយ សម្រាប់​ការបង់​មុន ៥០​ភាគរយ និង​បង់​ដំណាក់កាល​៥០​ភាគរយ រហូតដល់​៣​ឆ្នាំ និង​ជម្រើស​ទី​បី បង់​មុន​៣០​ភាគរយ និង​បង់​ដំណាក់កាល ៧០​ភាគរយ រហូតដល់​ទៅ​៣​ឆ្នាំ​។​

​សូម​ទំនាក់ទំនង​មក​ការិយាល័យ​របស់​យើង ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។
លេខ​ទូរ​សព្ទ ០៨៦ ៣៨៨ ៧៨៨ និង ០៨៩ ៣៨៨ ៧៨៨៕
Facebook: Diamond Land in Siem Reap


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com