ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិត អ្នក​ផឹកស្រា​បៀរ​ចេះតែ​ធាត់ គឺ​មកពី​អញ្ចឹង​សោះ​!!!
02, Feb 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​ព្យាយាម​ចង់​សម្រក​ទម្ងន់​ដែរ​ទេ​? ដូច្នេះ​យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៅជា​ពិសេស​ស្រា​បៀរ​។ តាមរយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​មូលហេតុ ៤​យ៉ាង​ដែល​គាំទ្រ​ថា ហេតុអ្វី​បានជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ជាពិសេស​ស្រា​បៀរ​តែងតែ​ធ្វើ​ឲ្យ​ធាត់​។​



​បន្ថយ​ការរំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​
​នៅពេល​យើង​ញ៉ាំ​គ្រឿង​ស្រវឹង រាងកាយ​នឹង​ផ្តោត​សំខាន់​តែ​ទៅលើ​ការរំលាយ​គ្រឿង​ស្រវឹង​ទាំងនោះ​ដំបូង​គេ​។ មានន័យថា ការរំលាយ​ជីវជាតិ ឬ​អាហារ​ធំៗ​ផ្សេងៗ​ទៀត នឹងមាន​ការបន្ថយ​ល្បឿន ដោយ​រួមទាំង​ជាតិ​ខ្លាញ់​ផងដែរ​។ ហេតុ​ដូច្នេះហើយ វា​នឹង​ចេញ​លទ្ធផល ទៅជា​ធាត់​អញ្ចឹង​។ គ្រឿង​ស្រវឹង​ក៏​អាចធ្វើ​ឲ្យ​ថ្លើម​ខូច​កាន់តែខ្លាំង ដែលជា​ហេតុ​នាំ​ឲ្យ​ខ្លាញ់​មិន​ងាយ​រំលាយ​បាន​ច្រើន​ដែរ​។​

​បង្កើន​សម្ពាធ​អុកស៊ីតកម្ម​
​គ្រឿង​ស្រវឹង​គឺជា​ជាតិពុល​មួយ​ប្រភេទ​ដែល​អាច​បំផ្លាញ​កោសិកា​ក្នុង​រាងកាយ​បាន​តាមរយៈ​ការដាក់​សម្ពាធ​អុកស៊ីតកម្ម​។ រឿងនេះ​ក៏​អាច​បណ្តាល​ឲ្យ​មាន​ឥទ្ធិពល​នៃ​ការ​រលា​កមួយ​ប្រភេទ​ដែលមាន​ជាប់ទាក់ទង​នឹងធ្វើ​ឲ្យ​មនុស្ស​យើង​ធាត់​ឡើង​ទម្ងន់​ខ្លាំង​ដែរ​។ សម្ពាធ​អុកស៊ីតកម្ម​ក៏​អាច​បណ្តាល​ឲ្យ​កើតជា​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​ដែរ​។​

​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​កាន់តែច្រើន​
​គ្រឿង​ស្រវឹង​នឹង​កាត់បន្ថយ​សមត្ថភាពរ​បស់​រាងកាយ​ក្នុងការ​គ្រប់គ្រង​ចំណង់​អាហារ​។ វា​ក៏​ភ្ញោ​ច​ឲ្យ​ញ៉ាំ​អាហារ​កាន់តែ​ច្រើនជាង​អ្វីដែល​រាងកាយ​ត្រូវការ​។​

​ទម្លាប់​នៃ​របៀប​រស់នៅ​កាន់តែ​អាក្រក់​

​ការ​ញ៉ាំ​ស្រា​បៀរ​ច្រើនពេក​ក៏​អាចធ្វើ​ឲ្យ​ទម្លាប់​របប​អាហារ​អ្នក​កាន់តែ​អាក្រក់​ជាង​មុន​ដែរ​។ មានន័យថា​អ្នក​ទំនងជា​មិនសូវ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ច្រើន​នោះទេ​។​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អាច​នឹង​រំខាន​ដល់​ការ​គេង និង​កាត់បន្ថយ​ការបញ្ចេញ​អ័រម៉ូន​លូតលាស់​ផង​។ កាលណា​គេង​មិនបាន​គ្រប់ វា​ពិតជា​ងាយ​ធ្វើ​ឲ្យ​ធាត់​ខ្លាំងណាស់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នកមាន​សុខភាព​ល្អ​ហើយ ការ​ញ៉ាំ​ស្រា​បៀរ​ម្តងម្កាល​ពិតជា​មិនមាន​អ្វី​ជា​បញ្ហា​ឡើយ ព្រមទាំង​មិន​ឲ្យ​ឡើង​ទម្ងន់​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com