កីឡាជាតិ
ជាតិ
Asia Club Pre-Season៖ ព្រះខ័ន​រាជ​ស្វាយរៀង និង​ការពារជាតិ​ប៉ះគ្នា​បង្គ្រប់កិច្ច មុន​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
03, Feb 2017 , 11:14 am        
រូបភាព
រូបថត៖ ហ្វេសប៊ុកក្លិប​ក្រសួងការពារជាតិ
រូបថត៖ ហ្វេសប៊ុកក្លិប​ក្រសួងការពារជាតិ
ដោយ:
​ក្រុម​ក្របខ័ណ្ឌ​លី​ក​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រសួងការពារជាតិ​(​ទ័ព​)​សុទ្ធតែ​ដណ្តើមបាន​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Asia Club Pre-Season Championship 2017 ដូចគ្នា បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​យកឈ្នះ​ក្រុម​របស់​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពីរ​ប្រកួត​ជាប់​គ្នា​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ក្រុម​ទាំងពីរ​ត្រូវ​ប្រជែង​គ្នា​នៅថ្ងៃនេះ ដើម្បី​ដណ្តើមយក​លេខ​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ខណៈ​ក្រុម​របស់​ម៉ាឡេស៊ី​ជួប​ក្រុម​សិង្ហ​បុរី​។



​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ក្រោយ​បំបាក់​ក្រុម​មកពី​លី​ក​កំពូល​របស់​សិង្ហ​បុរី Warriors FC ៤-១ កាលពី​ម្សិលមិញ និង​យកឈ្នះ​ក្រុម​មកពី​លី​ក​កំពូល​ម៉ាឡេស៊ី Petaling Jaya Rangers FC ៣-១ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ក្នុង​វគ្គ​វគ្គ​សន្សំ​ពិន្ទុ​រួចមក​។ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​សិទ្ធ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ Asia Club Pre-Season Championship 2017 ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។

​ជាមួយគ្នានេះ ក្រុម​ក្រសួងការពារជាតិ ក្រោយ​យកឈ្នះ​ក្រុម​មកពី​សិង្ហ​បុរី ២-១ ក្នុង​ថ្ងៃទី​១ និង​យកឈ្នះ​ក្រុម​មកពី​ម៉ាឡេស៊ី ២-១ ក្នុង​ថ្ងៃទី​២ នៃ​វគ្គ​សន្សំ​ពិន្ទុ​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ម្សិលមិញ​។ ក្រុម​នេះ​ក៏​ទទួល​សិទ្ធ​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​នេះ​ផងដែរ​។

​អាស្រ័យហេតុនេះ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ក្រសួងការពារជាតិ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​មិត្តភាព​បាល់ទាត់​អាស៊ី​ឆ្នាំ​២០១៧ នា​ថ្ងៃទី​៥ ខែកុម្ភៈ ខាង​មុននេះ​។ ចំណែក​ក្រុម​មកពី​លី​ក​កំពូល​របស់​សិង្ហ​បុរី Warriors FC និង​ក្រុម​មកពី​លី​ក​កំពូល​របស់​ម៉ាឡេស៊ី Petaling Jaya Rangers FC ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​ចំណាត់ថ្នាក់​៣​ក្នុង​ថ្ងៃនោះ​ផងដែរ​។

​ទោះបីជា​យ៉ាងនេះ​ក្តី នារ​សៀ​ស​ថ្ងៃទី​៣ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម Petaling Jaya Rangers FC របស់​ម៉ាឡេស៊ី ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច និង​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​វគ្គ​សន្សំ​ជាមួយ​ក្រុម Warriors FC នា​វេលា​ម៉ោង​៤​រសៀល​។ ចំណែក ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវ​តទល់​ជាមួយ​ក្រសួងការពារជាតិ ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នា​វេលា​ម៉ោង​៧​យប់​៕




 

Tag:
 បាល់ទាត់​
  Asia Club Pre-Season Championship
© រក្សាសិទ្ធិដោយ thmeythmey.com