កីឡាអន្តរជាតិ
អន្តរជាតិ
Lahm ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់ មុន​ផុត​កិច្ចសន្យា​១​ឆ្នាំ​
08, Feb 2017 , 2:31 pm        
រូបភាព
 
​ប្រធាន​ក្រុម​ក្លិប  Bayern Munich កីឡាករ Philipp Lahm នឹង​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ BBC​។​


​អតីត​ប្រធាន​ក្រុម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង និង​ក្លិប Bayern Munich កីឡាករ Philipp Lahm បានប្រកាសថា​នឹង​ចូលនិវត្តន៍​ពី​វិស័យ​កីឡាបាល់ទាត់​ហើយ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​។ 
 
​ខ្សែបម្រើ​ការពារ​វ័យ ៣៣​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​ឲ្យ​ក្រុម Bayern ៥០១​ដង និង​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន​កំពូល​អាល្លឺម៉ង Bundesliga ៧​សម័យកាល ពាន German Cups ៦​ដង និង Champions League ១​ដង​។ រីឯ​ការបង្ហាញ​ខ្លួន​អោយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង​ទាំង​១១៣​ដង​វិញ Lahm បាន​ជួយ​អាល្លឺម៉ង​ឲ្យ​ឈ្នះ​ពាន​លំដាប់​ពិភពលោក World Cup កាលពី​ឆ្នាំ​២០១៤ ផងដែរ​។​
  
 
​ជាមួយនឹង​ការប្រកាស​នេះ Philipp Lahm បាន​និយាយថា​៖« ខ្ញុំ​អាច​នៅ​បន្ត​ជាមួយនឹង​របៀប​នៃ​ការដឹកនាំ​របស់ខ្ញុំ និង​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ​ដល់​មិត្ត​រួម​ក្រុម នៅ​កំឡុងពេល​វឹក​ហាត់​មុន​បញ្ចប់​រដូវ​កាល​នេះ​។ ខ្ញុំ​អាច​បន្តធ្វើ​ដូច​ច្នេះ​បាន ប៉ុន្តែ​មិន​លើសពី​រដូវ​កាល​នេះ​ទេ​»​។​
 
​សូមបញ្ជាក់ថា ការប្រកាស​ចូលនិវត្តន៍​ក្រោយ​បញ្ចប់​រដូវ​កា​នេះ មានន័យថា Lahm ចាក​ចេញពី​ម្ចាស់​ជើងឯក​អាល្លឺម៉ង​មុន​ផុត​កិច្ចសន្យា​របស់ខ្លួន រយៈពេល១​ឆ្នាំ​ឯណោះ​៕
 
 



Tag:
 Philipp Lahm
  បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com