ពីនេះ ពីនោះ
រូបត្លុក
ចរាចរណ៍​សព្វថ្ងៃ​ប្រៀប​ដូច​«​ចុះ​ទឹក​ក្រពើ ឡើងលើ​ខ្លា​!»
12, Feb 2017 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖  គ្រាន់តែ​ទាញ​ម៉ូតូ ឬ​កង់ ឬ​រថយន្ត​ចេញ​ភ្លាម ហើយ​ធ្វើដំណើរ​លើ​ទ្រូងផ្លូវ អ្នក​កាន់​ដៃចង្កូត មិន​ថា កង់ ម៉ូតូ ឬ​រថយន្ត​ទេ មាន​អារម្មណ៍​ភ័យ​រួចជាស្រេច​ទៅហើយ​។ ភ័យ​ដោយសារតែ​អ្នកធ្វើដំណើរ​ទាំងឡាយ​មិនសូវ​ខ្លាច​គ្រោះថ្នាក់​ឡើយ​។ បើ​ពេលយប់​វិញ អ្នកធ្វើដំណើរ​ភាគច្រើន​ព្រលឹង​នៅ​ចុង​សក់ ព្រោះ អ្នកបើកបរ​មួយចំនួន បើកបរ ដោយ​គ្មាន​ការភ័យខ្លាច មិន​គោរព​ច្បាប់​ចរាចរណ៍ ហើយ​ថែមទាំង​ចង់​បង្កបញ្ហា​ដល់​អ្នកដទៃ​ទៀតផង​។ ពេលយប់ វត្តមាន​នគ​បាល​មាន​ចំនួន​តិច ដូច្នេះ វា​ជា​ឱកាស​របស់​ក្រុម​អ្នកបើកបរ​ផ្តាច់​ព្រលឹង​។ តើ​អាជ្ញាធរ​គួរ​ចាត់វិធានការ​ប្រឆាំង​អ្នកបើកបរ​ផ្តាច់​ព្រលឹង​ឬទេ​?




© រក្សាសិទ្ធិដោយ thmeythmey.com