កីឡាជាតិ
ជាតិ
កងពលធំ​លេខ​៣, ក្រសួងមហាផ្ទៃ និង​កំពង់ចាម​យកឈ្នះ​គូប្រកួត ៣-០ ដូចគ្នា​
11, Feb 2017 , 8:51 pm        
រូបភាព
ដោយ:
​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣, ក្រសួងមហាផ្ទៃ និង​ក្រុម​សាលាខេត្ត​កំពង់ចាម​សុទ្ធ​តែ​បាន​លត់​​គូប្រជែង​ក្នុង​លទ្ធផល​៣​សិត​ទល់នឹង​០​ដូចគ្នា នា​ការប្រកួត​បាល់ទះ​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​បៀ​រលីក​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។



​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​យកឈ្នះ​ក្រុម​បាល់ទះ​វិសាខា​ក្នុង​លទ្ធផល ៣-០ ក្នុងនោះ​សិត​ទី​១​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២៥-២២ សិត​ទី​២ ២៥-១២ និង​សិត​ទី​៣​ក្នុង​លទ្ធផល ២៦-២៤​។ រីឯ​ក្រុម​សាលាខេត្ត​កំពង់ចាម​បាន​យកឈ្នះ​ក្រុម​បញ្ជាការដ្ឋាន​កង​អង្គរក្ស ៣-០ ដូចគ្នា​ដោយ​សិត​ទី​១​បញ្ចប់​ក្នុង​លទ្ធផល ២៥-១៨ សិត​ទី​២​បញ្ចប់​ត្រឹម ២៥-១២ និង​សិត​ទី​៣​បញ្ចប់​ត្រឹម ២៥-២២​។

​ចំណែក​ក្រុម​បាល់ទះ​របស់​ក្រសួងមហាផ្ទៃ​បាន​យក​ក្រុម​ខេត្តបាត់ដំបង​ក្នុង​លទ្ធផល ៣-០ ក្នុងនោះ​ទាំង​សិត​ទី​១ សិត​ទី​២ និង​សិត​ទី​៣​សុទ្ធតែ​បញ្ចប់​ដោយ​លទ្ធផល ២៥-០ គ្នា​។ ឆ្លងតាម​ការប្រកួត​៣​លើក​ជាប់​គ្នា​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​បាល់ទះ​កងពលធំ​អន្តរាគមន៍​លេខ​៣​គឺ​យកឈ្នះ​គូប្រកួត​ទាំងបី​លើក​។

​គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រកួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ដើម្បី​ស្វែងរក​ក្រុម​ជើង​ខ្លាំង​ចំនួន​៤​ក្នុងចំណោម​៦​ក្រុម​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​បៀ​រលីក​ប្រចាំឆ្នាំ​២០១៧៕


Tag:
 បាល់ទះ​
  Volleyball Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com