ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​នេះហើយ​ដែល​សម្គាល់ថា អ្នក​កំពុងតែ​ឈឺក្បាល​បែប​ប្រកាំង​ហើយ​
12, Feb 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រកាំង គឺជា​លក្ខណៈ​នៃ​ការឈឺ​ក្បាល​ខ្លាំង​មួយ​ដែលមាន​ជាប់ទាក់ទង​នឹង​អាកា​រៈ​ផ្សេងៗ​ទៀត​ដូចជា ចង្អោ មាន​បញ្ហា​នៅ​ភ្នែក និង​ឈឺ​នៅ​កញ្ចឹងក​។ វា​អាចមាន​រយៈពេល​ពី​ពីរ​បី​ម៉ោង​ទៅ​ច្រើន​ថ្ងៃ អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​របស់​វា​។ វា​ក៏មាន​លក្ខណៈខុសៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ដែរ​។ ខណៈពេលដែល​អាកា​រៈ​មួយចំនួន​អាច​បញ្ជាក់​អំពី​ការឈឺ​ក្បាល​បែប​ប្រកាំង​នឹង​កើតឡើង​នៅ​ថ្ងៃ​អ​នា​គត់ តែ​ខ្លះទៀត​ក៏​កើតឡើង​ជាប់​រហូត​ក្នុងពេល និង​ក្រោយពេល​វា​ធ្វើទុក្ខ​ដែរ​។

 
 
​ខាងក្រោម​នេះ​គឺជា​អាកា​រៈ​ច្បាស់លាស់​មួយចំនួន​នៃ​ការឈឺ​ក្បាល​បែប​ប្រកាំង​៖
​ភ្នែក​ចាប់ផ្តើម​មាន​បញ្ហា ដោយ​អាចមាន​អារម្មណ៍​ថា​ស្របាំងៗ ឬ​មាន​បន្ទាត់​ច្រើន​ក្នុង​គំហើញ ឬ​អ៊ុចៗ​ពណ៌​ខ្មៅ​ច្រើន​
​នៅ​សុខៗ​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល បាក់​ទឹកចិត្ត ឆេវឆាវ និង​ខឹង​ក្នុង​កម្រិត​កំពូល​តែម្តង​
​ស្ងាប​ញឹកញាប់​
​ឃ្លាន​អាហារ​ខ្លាំង ទោះបីជា​ក្រោយពី​ញ៉ាំ​រួចហើយ​ក៏ដោយ​
​ហៀរ​សម្បោ ហូរ​ទឹកភ្នែក និង​រលាក​ក្នុង​ច្រមុះ​
​នោម​ញឹក​
​ពិបាក​ក្នុង​ការនិយាយ ឬ​បញ្ចេញ​សូរសម្លេង​ឲ្យ​ត្រូវ​ពាក្យ​
​ឈឺក្បាល​ខ្ទ​ក់ៗ​នៅ​មួយ​ចំហៀង​ក្បាល​
​ឈឺ​នៅ​កញ្ចឹងក​
​មាន​អារម្មណ៍​ថា​រាងកាយ​មួយ​ចំហៀង​ស្ពឹកៗ​
​ខ្លាច​ពន្លឺ និង​សម្លេង​ខ្លាំងៗ​
​ក្អួត និង​ចង្អោ​
​ឈឺ​ក្នុង​ភ្នែក​
​ភ្នែក​មើលឃើញ​ពីរៗ​
​អស់កម្លាំង​
 
​ដូច្នេះ ក្រោយពី​អ្នក​យល់ថា​ខ្លួនឯង​មាន​អាកា​រៈទាំង​អស់​ខាងលើ​រួចហើយ យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ឲ្យ​លឿន ដើម្បី​កុំ​ឲ្យ​អាកា​រៈ​នេះ​ធ្ងន់ធ្ងរ​ទាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com