ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ស្រី គួរតែ​និយាយ​ឃ្លា​ទាំង ៥ នេះ ជូន​ខ្លួនឯង​
13, Feb 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​គេ​និយាយថា​មិន​ស្រី​ទន់ខ្សោយ មិនគួរ​រៀនសូត្រ​ច្រើន ឬ​ធ្វើ​ធំ​នោះទេ ប៉ុន្តែ អ្នក​ទាំងនោះ គិត​ខុស​ហើយ​។

 
​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មានរឿង នៅ​ពីក្រោយ​វាំងនន​ខ្មៅ​របស់ខ្លួន​។ មិន​ថា​អ្នកមាន ឬ​អ្នកណា​នោះទេ សុទ្ធតែ​ធ្លាប់​បរាជ័យ ឬ​ជួប​ទុក្ខលំបាក​នៅក្នុង​ជីវិត​។​
 
​ខាងក្រោម​នេះ គឺជា​សំដី​ទាំង​ប្រាំ​ម៉ាត់ ដែល​មនុស្ស​ស្រី​គ្រប់រូប គួរតែ​និយាយ​ដាក់​ខ្លួនឯង ហើយ​ធ្វើ​វា​ឲ្យ​បាន ដើម្បី​ភាពជោគជ័យ និង​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​កម្លាំងចិត្ត ដើរ​ទៅមុខទៀត​។​
 
​ពាក្យ​ទាំងនោះ គឺ ៖
 
១. ដកដង្ហើម​ឲ្យ​បាន​វែង ហើយ​គិត​ឲ្យ​បាន​ឆ្ងាយ​
២. ញញឹម ដើម្បី​ភាព​រីករាយ និង​ភាពជោគជ័យ​
៣. អ្នកមាន​សម្រស់​ស្រស់ស្អាត 
៤. អ្នកខ្លាំង​គ្រប់គ្រាន់​ល្មម នឹងធ្វើ​អ្វីដែល​អ្នក​គួរ​ធ្វើ​
៥. ស្រឡាញ់​ខ្លួនឯង​ឲ្យ​បាន​ច្រើន​បំផុត ទោះបី​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com