អត្ថបទពាណិជ្ជកម្ម
ភី​ហ្សា​សំបក​ស្តើង​ស្រួយ ចេញ​រសជាតិ​ថ្មី​ហើយ​!
13, Feb 2017 , 2:00 pm        
រូបភាព
​ដឹ ភី​ហ្សា​ខម​ផេ​នី ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ផ្នែក​សេវាកម្ម​អាហារ​ជាង​មួយ​ទសវត្សរ៍​នៅ ប្រទេស​កម្ពុជា មាន​កិត្តិយស​ផ្តល់ជូន​រសជាតិ​ថ្មី សម្រាប់​អ្នក​ចូលចិត្ត និង​គាំទ្រ ញ៉ាំ​ភី​ហ្សា​សំបក​ស្តើង​ស្រួយ ជាមួយ​រសជាតិ​ថ្មី សាច់ក្រក​អ៊ីតាលី ក្នុងតម្លៃ​ត្រឹមតែ ៣.៩៩​ដុល្លារ ប៉ុណ្ណោះ នៅ​គ្រប់​ហាង​ទាំង ២៤​សាខា ចាប់ពី​ថ្ងៃនេះ​តទៅ​។​
 
​លោក អ៊ូ គឹម​ហូ​វ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិ ដឹ ភី​ហ្សា ខម​ផេ​នី បាន​មានប្រសាសន៍ថា​៖ «​ផ្នែក​ដ៏​សំខាន់បំផុត​នៃ​ភី​ហ្សា​ដែល​គួរ​ឲ្យ​ចង់​បរិភោគ​គឺ​សំបក​នំ​។ ភាព​ស្តើង​ហើយ​ស្រួយ​នៃ​សំបក​នំ​នេះ ជា​សេចក្តីប្រាថ្នា​របស់ អតិថិជន​គ្រប់ៗ​រូប​។ ជាមួយនឹង​រសជាតិ​សាច់ក្រក​អ៊ីតាលី ដាក់​លើ​សំបក​នំ​ដ៏​សែន​ស្តើង​ហើយ​ស្រួយ​ឈ្ងុយឆ្ងាញ់​នេះ ដឹ ភី​ហ្សា ខម​ផេ​នី នឹង​បំពេញ​រាល់​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បរិភោគ​ឲ្យ​ទទួលបាន​នូវ​រសជាតិ​ថ្មី​ប្លែក បំផុត​សម្រាប់​លោកអ្នក​។ »

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០០៥ មកដល់​បច្ចុប្បន្ននេះ ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន ២៤​ហាង រួមមាន ភី​ហ្សា​សាខា បាត់ដំបង សាខា​ក្រុងព្រះសីហនុ សាខា​ក្រុង​តាខ្មៅ សាខា​ក្រុង​សៀមរាប សាខា​ផ្សារ​ទំនើ​ម​សូរិយា សាខាកាល​ម៉ែត សាខា​ស្តា​ត​ចាស់ សាខា​មុនី​វង្ស សាខា​វិមាន​ទិព្វ សាខា​មាត់ទន្លេ សាខា​កម្ពុជា​ក្រោម សាខា​អ៊ែត​វ៉ូត សាខា​សកល​វិទ្យាល័យ PPIU  សាខា​ស្ទឹងមានជ័យ សាខា ធី​ខេ អា​វេន​ញូ​ទួលគោក សាខា​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សាខា​ម៉ៅ​សេទុង សាខា​វត្ត​សន្សំ​កុសល សាខា​សាមគ្គី សាខា​បឹង​កេងកង សាខា​ចោមចៅ សាខា​ព្រែកលៀប សាខា​ប៉ោយប៉ែត និង​សាខា​ភ្នំពេញ​ថ្មី​។​

​ទាំង​ការបម្រើ​នៅតាម​ហាង ទាំង​ការដឹកជញ្ជូន​ដល់​គេហដ្ឋាន  ដឹ ភី​ហ្សា ខម​ផេ​នី ផ្តោតលើ​ការ​ចម្អិន​ភី​ហ្សា និង​សេវាកម្ម​លំដាប់​អន្តរជាតិ​គ្មាន​គូ​ប្រៀប​។ ដូចជា​នៅពេល​ថ្មីៗ​នេះ រួម ដឹ ភី​ហ្សា​សាខា ព្រែកលៀប​ត្រូវ បាន​សម្ពោធ​ជា​ផ្លូវការ ជាមួយនឹង​សួនច្បារ ទឹកធ្លាក់​យ៉ាង​ស្រស់ស្អាត​ថ្លា​ទៀតផង ហាង​នេះ​មាន​កន្លែង សម្រាប់​កុមារ​លេង​កំសាន្ដ និង​ចំណត​យានយន្ដ​ដ៏​ធំ​ទូលាយ​ផងដែរ​។ ភាព​សំបូរបែប​ទាំង​រសជាតិ ការបម្រើ សេវា​ជាមួយនឹង​បទពិសោធន៍​ជាង​មួយ​ទសវត្សរ៍ តម្លៃ​ល្អ​សមរម្យ​បំផុត សម្រាប់​អ្នក​ចូលចិត្ត​ពិសារ​ភី​ហ្សា ដឹ ភី​ហ្សា ខម​ផេ​នី នឹង​បន្ត​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​ដល់​អតិថិជន​នូវ​អ្វី ដែល​ល្អ​ជាងគេ​បង្អស់​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com