ជាតិ
សេដ្ឋកិច្ច
NBC ដាក់​ឲ្យ​ដេញថ្លៃ​ប្រាក់ ៤០ ពាន់​លាន​រៀល​លើក​ទី ៥
14, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ប្រកាស​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដែល​ខ្វះ​ប្រាក់រៀល​បង្វិល​ក្នុង​ប្រតិបត្តិ​ការផ្ដល់​កម្ចី​រប​ស់​ខ្លួន មក​ចូលរួម​ដេញថ្លៃ​យក​សាច់​ប្រាក់រៀល ក្នុង​ទំហំ​ណាមួយ​នៃ​ប្រាក់ ៤០ ពាន់​លាន​រៀល (​ជិត ១០​លាន​ដុល្លារ​) នៅ​ថ្ងៃទី​២១​ខែកុម្ភៈ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ NBC នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​។​



​ការដេញថ្លៃ​ប្រចាំខែ​នេះ គឺជា​លើក​ទី​៥​ហើយ នៃប្រតិបត្តិ​ការផ្ដល់​ស​ន្ទ​នី​យ​ភាព​ដោយមាន​ការធានា (LPCO) ដែល NBC បានដាក់​ឲ្យ​អនុវត្ត​ចាប់ពី​ចុងឆ្នាំ​២០១៦ ។ តាមរយៈ​ប្រតិបត្តិការ​នេះ NBC ផ្ដល់​កម្ចី​ជា​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ចូលរួម​ដេញថ្លៃ ជាមួយ​អត្រា​ការប្រាក់​ក្នុង​កម្រិត​ណាមួយ ដោយ​គ្រឹះស្ថាន​ទាំងនោះ​ត្រូវដាក់​ឧបករណ៍​អាចជួយ​ដូរ​បាន (NCD) ជា​វត្ថុ​ធានា​បំណុល​។

NBC ដាក់​ឲ្យ​អនុវត្ត​ប្រតិបត្តិការ LPCO ក្នុង​បំណង​បញ្ចេញ​ប្រាក់រៀល​នៅលើ​ទីផ្សារ​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ និង​ជំរុញ​ការផ្ដល់​កម្ចី​ជា​ប្រាក់រៀល​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​៕


Tag:
 LPCO
  ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com