កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ក្លិប Giravanz Kitakyushu របស់​ជប៉ុន​នឹង​មក​បណ្តុះបណ្តាល​យុវជន​ភ្នំពេញ​ក្រោ​ន​
15, Feb 2017 , 9:19 am        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្លិប​បាល់ទាត់​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន នឹង​មកកាន់​កម្ពុជា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​បណ្តុះបណ្តាល​ដល់​កីឡាករ​វ័យក្មេង​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១-២៣ ខែកុម្ភៈ នេះ​។ ការបណ្តុះបណ្តាល​នេះ​ដោយមាន​ការណែនាំ​ពី​ក្លិប​លី​ក​កំពូល​ជប៉ុន និង​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន ក្រោម​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​មជ្ឈមណ្ឌល​មូលនិធិ​ជប៉ុន​សម្រាប់​អាស៊ី និង​ក្លឹប​ភ្នំពេញ​ក្រោ​ន​។



​គ្រូបង្វឹក​របស់​ក្លិប Giravanz Kitakyushu នៃ​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន នឹង​មក​ចែករំលែក​បទពិសោធន៍ និង​បណ្តុះបណ្តាល​ដល់​ក្រុម​កីឡាករ​វ័យក្មេង U10, U13 និង U16 របស់​ភ្នំពេញ​ក្រោ​ន​រយៈពេល​៣​ថ្ងៃ​នៅ​កីឡដ្ឋាន RSN​។ ការបណ្តុះបណ្តាល​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ខាងមុខនេះ​។ 

​ក្លិប Giravanz Kitakyushu នៃ​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​នេះ ជា​ក្លិប​ដែល​ទើបបាន​កាត់​ចេញពី​ក្របខណ្ឌ J-League 2 របស់​ជប៉ុន​កាលពី​ចុងរដូវ​កាល​ឆ្នាំ​២០១៦ កន្លងទៅ​។ ក្លិប​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត Fukuoka នៃ​ទីក្រុង Kitakyushu ប្រទេស​ជប៉ុន​។

​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន នឹង​ស្វែងរក​ក្រុម​លេង​ក្នុង​ក្របខណ្ឌ J-League របស់​ជប៉ុន​ដើម្បី​មក​បណ្តុះបណ្តាល​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួនទៀត​រួមមាន  Yokohama F Marinos (​ថៃ​), Kawasaki Frontale (​វៀតណាម​), FC Tokyo (​ឥណ្ឌូនេស៊ី​) , Omiya Ardija (​ឡាវ​), Shonan Bellmare (​ភ្វី​លី​ពី​ន​), Hokkaido Consadole Sapporo (​ម៉ាឡេស៊ី​), Cerezo Osaka (​មី​យ៉ាន​ម៉ា​) និង Matsumoto Yamaga (​សិង្ហ​បុរី​)​។

​ការចែករំលែក និង​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​បណ្តា​ក្លិប​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ផ្លាស់ប្តូរ​វប្បធម៌ និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​គ្នា​នឹង​គ្នា​។ ម្យ៉ាងទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​រឹងមាំ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។ ជប៉ុន​នឹងធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០២០៕


Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com