ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានឈាមក្នុងទឹកនោម? ប្រយ័ត្ន ... សូមអានអត្ថបទនេះ!
× ពេលអ្នកឃើញមានឈាមក្នុងទឹកនោម សូមកុំទាន់ភ័យស្លន់ស្លោរឲ្យសោះ តែត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
ឈាមក្នុងទឹកនោម អាចជារឿងតូចតាច តែក៏អាចជារឿងធ្ងន់ធ្ងរផងដែរ ដូច្នេះហើយ ទើបយើងខ្ញុំណែនាំឲ្យបងប្អូន ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្រាយចម្ងល់មួយនេះ ទោះបីជាអ្នកមិនមានការឈឺចាប់ក៏ដោយ។
ឈាមក្នុងទឹកនោម អាចបង្កមកពីបញ្ហាជាច្រើន ដូចជា ៖
១. ការមានរបួសទៅលើតម្រងនោម ឬប្រដាប់បន្តពូជ
២. ការរលាកផ្លូវបង្ហួរនោម
៣. ការជក់បារី និងផឹកស្រាច្រើនពេក ក៏អាចបណ្តាលឲ្យមានអាការៈនេះផងដែរ
៤. ជំងឺមួយចំនួន។
នោមឈាម អាចជាសញ្ញានៃជំងឺតម្រងនោម ដូចជាដុំគ្រួសក្នុងតម្រងនោម ដែលតម្រូវឲ្យអ្នកតមការទទួលទានភេសជ្ជៈដែលមានជាតិអាស៊ីត ហ្គាស ស្រា និងផ្លែឈើជូរៗ ហើយការញ៉ាំទឹកឲ្យបានច្រើន ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។
ជំងឺមួយចំនួន ដូចជា ជំងឺគ្រាប់ឈាម ក៏អាចធ្វើឲ្យអ្នកមានឈាមក្នុងទឹកនោមផងដែរ។
សូមប្រញាប់ទៅពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានការឈឺចាប់ ក្តៅក្រហាយ ពេលនោម ឬពេលរួមភេទ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com