អត្ថបទពាណិជ្ជកម្ម
​កម្មវិធី POOL PARTY របស់​ស្រា​បៀរ Heineken នៅ​ក្លិប DIB ទទួលបាន​ជោគជ័យ ​ជាមួយ EDM CAMBODIA និង​ទីភ្នាក់ងារ CODE RED
20, Feb 2017 , 9:18 am        
រូបភាព
​ស្រា​បៀរ Heineken ជា​ស្រា​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពិភពលោក​បានរៀបចំ​ក​ម្ម​វិធី​ជប់លៀង​មួយ​ដែលមាន​ឈ្មោះថា Las Vegas Style Pool Party ដោយ​ទទួលបាន​ភាពជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​ក្រោម​ការសហការ​ជាមួយ​ក្រុម EDM Cambodia  និង​ទីភ្នាក់ងារ Code Red នៅ​ក្លិប DIB (Dara Independence Beach Club) កោះ​ពេជ្រ កាលពីពេល​ថ្មីៗ​នេះ​។​

​អ្នកគាំទ្រ​ស្រា​បៀរ Heineken និង​ភ្ញៀវ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​កម្មវិធី Pool Party ដែល​បានរៀបចំ​ដំបូង​គេ​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ធ្វើឡើង​នៅ​ទីកន្លែង​ដែលជា​អាង​ហែល​ទឹកធំ​ជាងគេ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ការរៀបចំ​ប្រគំ​តន្ត្រី​យ៉ាង​ពិសេស​អស្ចារ្យ​បានផ្តល់​ជូន​ដោយ​លោក Leeroy Thornhill ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​តន្ត្រី​អេឡិចត្រូនិក​ដ៏​ល្បីល្បាញ​អស្ចារ្យ​ដែលមាន​ឈ្មោះថា The Prodigy ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​បាន​នាំយក​តន្ត្រី​អេឡិចត្រូនិក​អន្ដរជាតិ​ចម្រុះ​មកកាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​រួម​ជាមួយនឹង​តន្ត្រីករ​មាន​ទេពកោសល្យ​ចម្រុះ​ពូជសាសន៍​ល្បីៗ​ជាច្រើនរូប​ដូចជា Lefty មកពី​ប្រទេស​ហុង​គ្រី ឌី​ជេ Rakky ឌី​ជេ Yoku និង Saint Vincent មកពី​ប្រទេស​បារាំង និង Tim Coates មកពី​ចក្រភព​អង់គ្លេស​។



​លោក Leeroy Thornhill  ជា​តារា​កិត្តិយស​នៃ​កម្មវិធី​ពិសេស​នេះ បាន​មាន​ប្រសា​ស៍​ថា​៖ “​ខ្ញុំ​មាន​អារម្មណ៍​រំភើបចិត្ត​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ពិសេស​នេះ​ដែល​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken ក្រុម EDM Cambodia និង​ទីភ្នាក់ងារ Code Red ហើយ​ខ្ញុំ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ និង​នាំយក​តន្ត្រី​អេឡិចត្រូនិក​អន្ដរជាតិ​ចម្រុះ​ថ្មីៗ​មកកាន់​ព្រះរាជាណាចក្រ​អច្ឆរិយៈ​រួមជាមួយ​នឹង​តន្ត្រីករ​ដែលមាន​ទេពកោសល្យ​ចម្រុះ​ពូជសាសន៍​ល្បីៗ​ជាច្រើនរូប​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​”



​កម្មវិធី Pool Party នៅ​ក្លិប DIB បាន​បើក​ជា​ផ្លូវការ​នៅ​ម៉ោង ៣ រសៀល ថ្ងៃ​សៅរ៍​ដោយមាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ​នៅក្នុង​កម្មវិធី​នេះ​រហូតដល់​យប់​ជ្រៅ ហើយ​និង​បាន​រីករាយ​ក្រេប​រសជាតិ​ឆ្ងាញ់​នៃ​ស្រា​បៀរ Heineken​។

​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី​ផ្សេងៗ​ដែល​ឧបត្ថម្ភ​ដោយ​ស្រា​បៀរ Heineken សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖  Heineken









( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com