ជាតិ
រដ្ឋសភា អនុម័ត​សេចក្តីស្នើច្បាប់ មិន​ឲ្យ​ទណ្ឌិត​ធ្វើ​មេបក្ស ដោយ​គ្មាន​វត្តមាន​បក្សប្រឆាំង​
20, Feb 2017 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រោយពី​ប្រជុំ​វិសាមញ្ញ អស់​រយៈពេល​១​ម៉ោង រដ្ឋសភា អនុម័ត ខ្លឹមសារ​ថ្មី​នៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី​គណបក្សនយោបាយ ​ជា​ឯក​ច្ឆ័​ន ដោយ​សំឡេង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​រូប​។



​ខ្លឹមសារ​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែលមាន​បន្ថែម​ចំណុច​ថា ទណ្ឌិត មិនមាន​សិ​ទិ្ធ​ធ្វើជា​ប្រធាន និង​អនុប្រធាន​គណបក្ស នោះទេ​។ ខ្លឹមសារ​ថ្មី​នៃ​ច្បាប់​ខាងលើ ក៏បាន​កំណត់​ដែរ​ថា ទណ្ឌិត មិនអាច​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្នុង​គណបក្ស​ណាមួយ​ឡើយ​។ ជាងនេះទៀត គណបក្ស​ណា ដែល​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ នឹងត្រូវ​រំលាយចោល​តែម្តង​៕

Tag:
 ​រដ្ឋសភា​
  ​ច្បាប់​នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com