ជាតិ
សម្ដេច ហ៊ុន សែន បន្ទោស​ទេសាភិបាលរង​ធនាគារជាតិ​ថា បំពេញការងារ​យឺតយ៉ាវ​
22, Feb 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំ​ឮ​ក​ជាថ្មី​ឲ្យ​គ្រប់​បណ្ដាញ​ព័ត៌មាន និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទាំងអស់​ផ្សព្វផ្សាយ​ថា «​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន គឺ​មិនមែនជា​របស់​រដ្ឋ​ទេ​។ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ  (PPIU) សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជារ​ឲ្យ​បណ្ដាញ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត​ទាំងអស់ ត្រូវបាន​បញ្ចូល​សំឡេង និង​សារ​ជា​អក្សរ បញ្ជូន​ទៅកាន់​អតិថិជន ដើម្បី​ឲ្យ​ពួកគេ​បានដឹងថា គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ មិនមែនជា​របស់​រដ្ឋ​ដែរ​។​



​ឆ្លៀត​ក្នុងឱកាស​រំ​ឮ​ក​ដល់​មីក្រូហិរញ្ញវត្ថុ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ស្តីបន្ទោស​ឲ្យ​អ្នកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ​ថា ធនាគារជាតិ​បំពេញការងារ​យឺតយ៉ាវ និង​ស្ពឹក​ស្រពន់ ក្នុងការ​អនុវត្ត​ការងារ​តាម​ការណែនាំ​របស់​សម្ដេច​។​

 សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី​៖





Tag:
 ហ៊ុន សែន
  អ៊ុក ម៉ាលី​
  ធនាគារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com