ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្តាសាយ​ពេល​មាន​ផ្ទៃពោះ គួរ​សាកល្បង​វិធី​ធម្មជាតិ​នេះ​
24, Feb 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធម្មជាតិ ដើម្បី​សម្រួល ក៏ដូចជា​ព្យាបាល​ជំងឺ​ផ្តាសាយ អំឡុងពេល​មាន​ផ្ទៃពោះ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថ្នាំ ដែល​វា​អាច​នឹង​ប៉ះពាល់ ដល់​សុខភាព​ម្តាយ និង​កូន​។​



​គ្រឿងផ្សំ​

១. ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
២. ទឹក​ខ្ញី ១ ស្លាបព្រា​បាយ​

​វិធី​ញ៉ាំ គឺ​ដាក់​គ្រឿងផ្សំ​ចូលគ្នា រួច​ញ៉ាំ​វា​នៅពេល​ព្រឹក ឬ​ល្ងាច ក្រោយ​ញ៉ាំ​អាហា​រួច​។​

​គ្រឿងផ្សំ​ខាងលើនេះ អាច​បំបាត់ និង​កាត់បន្ថយ​អាកា​រៈនា​នា ដូចជា ក្អក កណ្តាស់ ហៀរ​សំបោរ និង​ក្តៅខ្លួន​ជាដើម​។​

​យ៉ាងណាមិញ បើ​អាកា​រៈ​របស់​អ្នក​មិន​ធូរស្រាល ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ទេ សូម្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com