ពីនេះ ពីនោះ
ពាក្យ​«​សង្ហា​» និង​«​សង្ហារ​» មាន​អត្ថន័យ​ខុសគ្នា​ដាច់ស្រឡះ​!
25, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​«​សង្ហា​» គ្រាន់តែ​ស្មេរ​សរសេរ​ថែម​អក្សរ​«​រ​» វា​នឹងមាន​អត្ថន័យ​ផ្សេងៗ​។ វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖



​សង្ហា (​គុ​) មានន័យថា ដែល​រុងរឿង​, មាន​រូបល្អ​អង់អាច​, ឆើតឆាយ​,​ស្រស់​,​ស្រស់បស់​។​
​ឧទាហរណ៍​៖ រូបឆោម​សង្ហា​,​តែងខ្លួន​យ៉ាង​សង្ហា​។
​សង្ហារ (​ន​) មានន័យថា ការនាំយក​,​សង្ខេប​,​ការរួបរួម​,​ការទម្លាយ​បង់​,​ការបំផ្លាញ​,​ការបាត់បង់​,​ការ​ផ្តាច់ផ្តិល​។ ខ្មែរ​យើង​តែង​ប្រើ​ជា​(​កិ​) សំដៅ​សេចក្តី​ថា បំផ្លាញ​, បំបាត់​បង់​, ផ្តាច់ផ្តិល​, សម្លាប់​។
ឧទាហរណ៍​៖ សង្ហារជីវិត​, ផ្តាច់ផ្តិល​ជីវិត​។    


Tag:
 សង្ហា
© រក្សាសិទ្ធិដោយ thmeythmey.com