ពីនេះ ពីនោះ
អនាធិបតេយ្យ អានាធិបតេយ្យ អាណាធិបតេយ្យ អណាធិបតេយ្យ តើ​មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
26, Feb 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គ្មាន​ពាក្យ​«​អានាធិបតេយ្យ អាណាធិបតេយ្យ និង​អណាធិបតេយ្យ​»​នៅក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​ឡើយ​។ ប៉ុន្តែ មានតែ​ពាក្យ​«​អនាធិបតេយ្យ​»​។ វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖



​អនាធិបតេយ្យ (​ន​) មានន័យថា ការដែល​គ្មាន​អាធិបតេយ្យ​, គ្មាន​ឥស្សរភាព​, ដំណើរ​ឥត​សិទ្ធិសេរីភាព​ក្នុងការ​គ្រប់គ្រង​។
​ឧទាហរណ៍​៖ ប្រទេស​ដែល​ឋិត​នៅក្នុង​ភាពអនាធិបតេយ្យ គឺ​មិនអាច​ញ៉ាំង​សេចក្ដីចម្រើន​បានឡើយ​៕    


Tag:
 អនាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com