ជាតិ
ព័ត៍មានសុខភាព
សុខភាព​៖ ចង់​បង្កើន​ចំណង់​ផ្លូវភេទ​កាន់តែខ្លាំង គួរតែ​សាកល្បង​...
27, Jun 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​និយាយ​ដល់​រឿង​ចំណង់​ផ្លូវភេទ ភាគច្រើន​វា​តែងតែ​កើត​ឡើងលើ​មនុស្ស​ស្រី ហើយ​បើ​មនុស្ស​ប្រុស​វិញ តែងតែ​បណ្តាលមកពី​ភាព​តានតឹង​ខ្លាំង​ចំពោះ​ការងារ​ប្រចាំថ្ងៃ​។ ទោះបីជា​យ៉ាងណាក៏ដោយ រាល់​ការ​ខ្សត់ខ្សោយ​ខាង​ផ្លូវភេទ វា​ពិតជា​អាច​ផ្តល់​ភាពល្អក់​កករ​ច្រើន​ដល់​សុភមង្គល​គ្រួសារ ប៉ុន្តែ​សូមកុំ​ទាន់​អាល​បារម្ភ​អី ព្រោះ​ខ្ញុំ​មាន​វិធី​ធម្មជាតិ​មួយ​ដែល​អាចជួយ​ដោះស្រាយ​រឿងនេះ​បាន នោះ​គឺ​ការទទួល​ទាន​អាហារ​ទាំងអស់​ដូចខាងក្រោម​នេះ​៖



​ផ្លែ​អាល​ម៉ុ​ន​

​គ្រាប់​ផ្លែឈើ​ប្រភេទ​នេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​អាស៊ីត​ខ្លាញ់​ល្អ ដែល​វា​នឹង​ជំរុញ​ដល់​ការផលិត​អ័រម៉ូន​ប្រកបដោយ​សុខភាព​សម្រាប់​បុរស​។​

​ផ្លែ​ឪឡឹក​

​ក្នុង​សាច់​ផ្លែ​ឪឡឹក​មាន​សារធាតុ​មួយ​ប្រភេទ​ឈ្មោះថា Citruline ដែល​វា​មិន​ត្រឹមតែ​ជួយ​ដល់​ចំណង់​ផ្លូវភេទ​ទេ តែ​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ដែរ​។​

​ផ្លែ​បឺ​រី​

​ពពួក​ផ្លែឈើ​បឺ​រី​ដូចជា បឺ​រី​ពណ៌​ខៀវ និង​ស្ត្រ​បឺ​រី​អាចជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​បុរស និង​ស្ត្រី​ក្នុងការ​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​។ សម្រាប់​ផ្លែ​ស្ត្រ​បឺ​រី​វិញ​គឺមាន​ចំនួន​វីតាមីន C និង Folate ខ្ពស់​ណាស់​។​

​ក្រូចឆ្មា និង​ផ្លែក្រូច​

​យោងទៅតាម​ការសិក្សា​ជាច្រើន​បាន​ឲ្យ​ដឹងថា វីតាមីន C ត្រូវបាន​គេ​រកឃើញថា​ជួយ​ព្រឹង​ដល់​សុខភាព​ទូទៅ​របស់​មេជី​វិត​ឈ្មោល និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ភាព​អសមត្ថភាព​មានកូន​ទាំង​បុរស និង​ស្ត្រី​។ ផ្លែឈើ​ជូរៗ​ទាំងនេះ​នឹង​បង្កើន​អង់​ទី​អុកស៊ីដ​ង់ ព្រមទាំង​គ្លុយកូស​សម្រាប់​ការពង្រឹង​ដល់​ការគិត និង​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែលជា​ហេតុ​នាំ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​។​

​ល្ហុង​

​ល្ហុង​គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ស្ត្រី​ព្រោះ​វា​ជា​ប្រភព​នៃ​អ័រម៉ូន​ភេទស្ត្រី អេ​ស្ត្រូ​ជែ​ន​បែប​ធម្មជាតិ​។ វា​មាន​សមាសធាតុ​ដូចគ្នា​នឹង​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ក្នុង​ខ្លួន​មនុស្ស​ដែរ ព្រមទាំង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែ​ល្អ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com