ជាតិ
ពីនេះ ពីនោះ
ច្បាប់ក្រម​ង៉ុ​យ ផ្តាំ​ស្រីៗ កុំ​ឲ្យ​យកប្តី​ប្អូន ​
26, Feb 2017 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ កវី​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ បាន​ផ្តាំ​នារីៗ កុំ​ឲ្យ​ជ្រើសរើស​ប្តី​ប្អូន​។ ប្តី​ប្អូន​នៅទីនេះ មិន​សំដៅលើ​ប្តី​របស់​ប្អូន​នោះទេ គឺ​ប្តី​ដែលមាន​អាយុ​តិចជាង​ខ្លួន​។

 

[…]​កុំ​យកប្តី​ប្អូន     ​ថោក​រាសី​ខ្លួន     ​    ​រកស៊ី​មិន​ធូរ​
​គេ​ហៅ​ឯង​ធំ     ​    ​សម​ហៅ​គេ​ពូ     ​    ​ច្រើន​ខ្ជិល​មូទូ​
​ម៉េ​សមល់​និង​ល្បែង​។

វា​ច្រើន​មើលងាយ     ​ហៅ​ស្តី​និយាយ     ​ហៅ​ហង​ហៅ​ឯង​
​ខ្លួន​យើង​ជា​ស្រី     ​ស្រដី​ឥត​ក្រែង     ​យល់​គេ​ប្អូនឯង​
​ឯង​មើលងាយ​ជេរ​។

ពាក្យចាស់​លោក​ចង ប្តី​ទុក​ស្មើ​បង     ​    ​ប្រពន្ធ​ស្មើ​ម៉ែ​
​មើលងាយ​រាល់ថ្ងៃ     ​ចង្រៃ​រាល់​ខែ     ​    ​រកស៊ី​ធ្វើស្រែ​
​ច្រើន​ខាត​គ្រាប់ស្រូវ​។

គួរ​យកប្តី​បង     ​    ​ពាក្យចាស់​លោក​ចង ទុក​ប្តី​ស្មើ​ឪ​
​ខ្លួនឯង​ប្រមាថ     ​ប្រតិបត្តិ​ឲ្យ​ត្រូវ     ​រាសី​គង់នៅ​
​ទេវ​ព្រឹក្ស​រក្សា​។​[…]

​ប្រភព​៖ «​ច្បាប់ក្រម​ង៉ុ​យ​» បោះ​ពុ​ម្ភ​ឆ្នាំ​១៩៧២ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ    


© រក្សាសិទ្ធិដោយ thmeythmey.com