អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​សំណង់​លំនៅដ្ឋាន​ជប៉ុន Bodaiju បញ្ចប់​គ្រោង​អាគារ​របស់ខ្លួន​
12, Mar 2017 , 4:34 pm        
រូបភាព
​ក្រុមហ៊ុន​ជប៉ុន Bodaiju Residences Concrete បានបញ្ចប់​គ្រោង​អាគារ​របស់ខ្លួន​ចំនួន​ពីរ​មាន​អាគារ A និង​អាគារ B កាលពី​ខែមករា​កន្លងទៅ​។ ក្រុម​វិស្វករ​ជប៉ុន​បាន​ធានាថា សំណង់​អាគារ​ដែល​ខ្លួន​សាងសង់ឡើង​មាន​គុណភាព​ពិភពលោក និង​ស្របតាម​ស្តង់ដារ​ចក្រភព​អង់គ្លេស​។ ការសាងសង់​អាគារ A និង​អាគារ B នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ ២០១៧ ខាងមុខនេះ ហើយ​សំណង​អាគារ​ក្រុមហ៊ុន Bodaiju នឹង​ក្លាយជា​អាគារ​ខ្ពស់​ជាងគេ​នៅ​តំបន់​ក្បែរ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​។​

​គម្រោង​លំនៅដ្ឋាន​ក្រុមហ៊ុន Bodaiju ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដំបូង​និង​ដ៏​ធំ​បំផុត​មួយ​ក្នុងចំណោម​គម្រោង​ផ្សេងទៀត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ជប៉ុន​។ វា​នឹងមាន​សំណង់​អាគារ​ទាំងអស់ ៦ ដែល​សង់​លើ​ផ្ទៃដី​ទំហំ​២,៣ ហិកតា ដែល​អាច​ផ្តល់​ឲ្យ​បាន​នូវ​បន្ទប់​ប្រហែល ១០០០​។ អាគារ​នីមួយៗ​មាន​បំពាក់​គ្រឿង​បរិក្ខារ​ល្អៗ​ក្នុងនោះ​មាន​ទាំង​អាង​ហែល​ទឹក​នៅលើ​អាគារ និង​កន្លែង​ហាត់ប្រាណ និង​គ្រឿង​បរិក្ខារ​ផ្សេងទៀត​ជាច្រើន​។



​លោក Shuji Kato ប្រធាន​ក្រុមហ៊ុន​សំណង់ Creed Cambodia បាន​បញ្ជាក់ថា សំណង់​លំនៅដ្ឋាន​នេះ​នឹង​ក្លាយជា​ខុន​ដូ​ដែល​មានគុណ​ភាពល្អ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​។

«​យើង​បាន​ប្តេជ្ញាចិត្ត​ធ្វើ​ចំពោះ​ការអនុវត្ត​គម្រោង​នេះ និង​ធ្វើយ៉ាងណា​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដើម្បី​បំពេញ​ឲ្យ​បាន​តាម​ស្តង់ដារ​អង់គ្លេស ដែល​វា​អាច​ធានាបាន​នូវ​គុណភាព​សំណង់​ទាំងមូល​។ ក្រុម​សាងសង់​របស់​យើង​គោរព​តាម​ស្តង់ដារ​យ៉ាង​មុតមាំ​នៅពេលដែល​យើង​បំពេញការងារ និង​គ្រប់គ្រង​ឲ្យ​បាន​នូវ​គុណភាព​នៃ​សំណង់​នេះ​។ យើង​ប្រើប្រាស់​រាល់​សម្ភារៈ​ដែល​នាំចូល​ដែល​ស្របតាម​ស្តង់ដារ និង​ប្រើប្រាស់​ជណ្តើរយន្ត​ម៉ាក KONE ដែលជា​ផលិតផល​អឺរ៉ុប​និង​ផលិត​ដោយ​ក្រុមហ៊ុន​ជណ្តើរយន្ត​មួយ​ដែល​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ធំ ៥ ក្នុង​លំដាប់​ពិ​ភ​លោក​។ ក្រៅពីនេះ​យើង​ក៏​ប្រើប្រាស់​ផលិតផល​អ​នា​ម័ត​ក្រុមហ៊ុន TOTO របស់​ជប៉ុន​ផ្ទាល់​ដែល​ល្បីល្បាញ​និង​ធន់​អាច​ប្រើប្រាស់​បានយូរ​អង្វែង​»​។​



​ក្រៅពីនេះ សំណង់​លំនៅដ្ឋាន​ខាងលើ​ក៏ត្រូវ​បាន​សាងសង់​និង​រចនា​ឡើង​តាម​បច្ចេកទេស​ខ្ពស់ ដោយមាន​ការគិតគូរ​ខ្លាំង​ពី​ប្រព័ន្ធ​សន្តិសុខ​ដែល​ធានាបាន​នូវ​សុវត្ថិភាព​មនុស្ស​និង​សម្ភារៈ​ក៏ដូចជា​ប្រព័ន្ធ​លូរ​ល្អ​ដែល​អាច​បង្ហូរ​ទឹកបាន​រហ័ស​និង​ត្រឹមត្រូវ ដែល​ធានាបាន​ថា​វា​គ្មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​។

​ចំណែក​លោក Takashi Eguchi ប្រធាន​ក្រុមហ៊ុន Creed Cambodia វិញ បាន​ពន្យល់​ផងដែរ​ពាក់ព័ន្ធ​ចំណុច​ពិសេស​នៃ​គម្រោង​វិ​ន​យោគ​ដ៏​ធំ​នេះ​។

​លោក​បានបញ្ជាក់​ដូច្នេះ​៖« ចាប់តាំងពី​យើង​ចាប់ផ្តើម​គម្រោង​នេះ សំណង់​លំ​ដ្ឋា​ន Bodaiju កើនឡើង​ប្រជាប្រិយភាព និង​ទាក់ទាញ​អតិថិជន​ទាំង​ក្នុងស្រុក​និង​មកពី​ក្រៅប្រទេស​ជាពិសេស​ប្រជាជន​ជប៉ុន​, ចិន , តៃវ៉ាន់ ,​សិង្ហ​បុរី​, ហុងកុង និង​ពី​ប្រទេស​ផ្សេងទៀត​។ ច្រើនជាង ៩០​ភាគរយ​នៃ​បន្ទប់​ខុន​ដូ​នៅក្នុង​សំណង់ A និង B ត្រូវបាន​លក់​ចេញ​អស់ហើយ​។ យើង​មាន​ហេតុផល​មួយចំនួន​ដែល​ជួយ​ឲ្យ​ការលក់​របស់​យើង​ជោគជ័យ​របៀបនេះ​»​។



​លោក បាន​បន្តថា​៖ «​ទីមួយ យើង​បាន​ផ្តល់នូវ​គុណភាព​នៃ​ផលិតផល​របស់​ជប៉ុន​ទៅដល់​អតិថិជន​។ ទី​ពីរ យើង​មានបទពិសោធន៍ ២០​ឆ្នាំ ក្នុង​ឧស្សាហកម្ម​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ជោគជ័យ​ក្នុងនោះ​មាន​គម្រោង​នៅ​ជប៉ុន​, កម្ពុជា​, ម៉ាឡេស៊ី​, បង់​ក្លា​ដែ​ស​និង​នៅ​វៀតណាម​ជាដើម​។ ទី​បី  គ្រោង​លំនៅដ្ឋាន Bodaiju ស្ថិតនៅ​ទីតាំង​ដែល​ក្បែរ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ និង​នៅក្បែរ​តំបន់​សេដ្ឋ កិច្ច​ពិសេស​។ ដូច្នេះហើយ​វា​ត្រ​វ​បាន​គេ​ចាត់ទុកថា​ជា​គម្រោង​វិនិយោគ​មួយ​ដ៏​ល្អ​។ យើង​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​បញ្ចប់​គម្រោង​សាងសង់​របស់​យើង​ឲ្យ​បាន​នៅត្រឹម​ចុងឆ្នាំ ២០១៧​នេះ​»​។ 



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com