ជាតិ
សម្ដេច ហ៊ុន សែន រិះគន់​តារាង​បាល់ទាត់​នៅ​កំពង់ចាម ហើយ​សរសើរ​ស្វាយរៀង​
28, Feb 2017 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ហេតុអ្វី​បានជា​កំពង់ចាម​យើង យ៉ាប់​ដល់​ម្លឹ​ង​តារាង​ទាត់​បាល់​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ក្រោយ​ចុះ​ពី​ឧទ្ធម្ភាគចក្រ នៅលើ​តារាង​បាល់ទាត់​នេះ​។ សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពង់ចាម រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ទីលាន​បាល់ទាត់​ខេត្តកំពង់ចាម​នេះ ឲ្យ​បាន​ស្អាត​សមរម្យ​ផងដែរ សម្រាប់​ទទួល​រាល់​ការប្រកួត​បាល់ទាត់​ទាំងអស់ ក្នុង​ខេត្ត​មួយ​នេះ​។



«​ខេត្ត​ស្វាយរៀង គេ​ធ្វើ​ម្ចាស់ផ្ទះ​ទាត់​បាល់​ទាំងយប់​បាន​។ រីឯ​ឯង​ខេត្តកំពង់ចាម ខេត្ត​ល្បីឈ្មោះ​។ ហើយ​ខេត្ត​ស្រុកកំណើត​នាយករដ្ឋមន្ត្រី​ទៀត ចុះមក​យ៉ាប់​តែម្ដង​»​។ នេះ​ជាការ​បន្ថែម​របស់​សម្ដេច ហ៊ុន សែន​។​

​សូម​ស្ដាប់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សម្ពោធ​អគារសិក្សា បឹង​កុក ខេត្តកំពង់ចាម នៅ​ព្រឹក​នេះ​៖




Tag:
 ហ៊ុន សែន​
  កំពង់ចាម
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com