ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន សាទរ ឯកឧត្តម កឹម សុខា
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតសាទរឯកឧត្តម កឹម សុខា ដែលត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ នាសមាជបក្សនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា នេះ។
តាមលិខិតចុះថ្ងៃដដែល សម្តេច ហ៊ុន សែន បានសរសេរយ៉ាងខ្លីថា៖ «នៅក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំសូមជូនពរឯកឧត្តម មានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ»។
នាសមាជគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឯកឧត្តម កឹម សុខា ត្រូវបានជ្រើសតាំងជាប្រធានគណបក្សជំនួសឯកឧត្តម សម រង្ស៊ីដែលបានលាលែង ហើយលោក ប៉ុល ហំម លោកស្រី មួរ សុខហួ និងលោក អេង ឆៃអ៊ាង ក្លាយជាអនុប្រធាន៕
Tag:
កឹម សុខា
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com