ជាតិ
សេដ្ឋកិច្ច
ផ្លូវ ៦០​ម៉ែត្រ នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើមខែ​មេសា​ឆ្នាំនេះ​
06, Mar 2017 , 5:25 pm        
រូបភាព
ដោយ:
​មហាវិថី​តេ​ជោ (​ផ្លូវ​៦០​ម៉ែត្រ​) ដែល​ត​ភ្ជាប់​ពី​ផ្លូវ ២៧១ ត្រង់​ច្រមុះជ្រូក​ក្បាលថ្នល់ ទៅ​ផ្លូវជាតិ​លេខ​២ ត្រង់ចំណុច​ព្រែកកំពឹស ប្រវែង​ជាង ៩​គីឡូម៉ែត្រ នឹងត្រូវ​បើក​ឲ្យ​ដំណើរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣​ខែមេសា​ខាងមុខនេះ​។



​គម្រោង​បើក​ឲ្យ​ប្រាស់​មហា​វិធី​មួយ​នេះ គឺ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន ប្រកាសឡើង​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ទី​២​កំណាត់​ទី​១(​មហាវិថី​មិត្តភាព​ភ្នំពេញ​-​ហាណូយ​) និង​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី​២​កំណាត់​ទី​២ ។

​នៅពេល​បើក​ឲ្យ​ដំណើរការ មហាវិថី​នេះ​នឹង​ជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅ​ផ្លូវជាតិ​លេខ​២ ពី​ព្រែកកំពឹស​ទៅ​ក្បាលថ្នល់ កាត់​តាម​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​៕


Tag:
 ផ្លូវ​៦០​ម៉ែត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com