ពីនេះ ពីនោះ
បុរស​ជា​ប្តី កុំ​ភ្លេច​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះ​ផង​!
08, Mar 2017 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​កំណាព្យ​បទ ក ខ​
​និពន្ធ​ដោយ​ប៉ាកកា​ខ្មៅ​!



-​ក កាន់​កិច្ចការ​កៀក​ស្មា​ស្មើ​    ​ខ ខិតខំ​ដើរទៅ​រួមគ្នា​
​គ គិត​រួមរស់​រួច​គ្រោះ​គ្រា     ​ឃ​ឃើញ​គ្រប់គ្នា​ហើយពី​ស្ត្រី​។​

-​ង ងើយ​តតាំង​ច្បាំង​ភាព​ក្រ​      ច ចិត្ត​នាង​ល្អ​ដើរ​រួម​ប្តី​
​ឆ ឆោម​ចិញ្ចឹម​កូនប្រុស​ស្រី​    ​ជ ជួប​រឿង​អី​ស្ត្រី​ធ្វើបាន​។​

-​ឈ ឈាន​មិន​ឈប់​យប់​ដូច​ថ្ងៃ ញ ញើស​ស្រី​ថ្លៃ​ហូរ​ជោក​ប្រាណ​
​ដ ដើម្បី​គ្រួសារ​សុខសាន្ត​    ​ឋ ឋាន​:​ថ្កាន​ដូច​គេឯង​។​

-​ឌ ឌិន​ប៉ាក់​ដេរ​ទំនេរ​គ្មាន​    ​ឍ ធុញថប់​មាន​នាង​មិន​ថ្លែង​
​ណ ណា​រឿង​ស្ត្រី​ស្មេរ​ស្តី​ស្តែង​    ​ត តាំង​សម្តែង​ថ្លែង​ទៅទៀត​។​

-​ថ ថាមពល​ស្ត្រី​ខ្លាំងក្លា​    ​ទ ទោះ​កិច្ចការ​ប្រទេសជាតិ​
​ធ ធន់​ការងារ​មិនដែល​ឃ្លាត ន នៅតែ​ឆ្លៀត​គិត​គ្រួសារ​។​

-​ប បំពេញ​កិច្ច​ជា​ភរិយា​    ​ផ  ផុត​ការងារ​ធ្វើ​អាហារ​
​ព ពេលខ្លះ​នាង​ឆ្លៀត​ទៅ​ផ្សារ​    ​ភ ភរិយា​ជា​ចាំ​ជួយ​ប្តី​។​

-​ម មិនអាច​រាប់​ភ្ជាប់​រឿង​គ្រប់​    ​    ​យ យល់​គួរ​ឈប់​ធ្វើបាប​ស្ត្រី​
​រ រាល់​បុរស​ឈប់​គិត​ខ្លី​    ​ល លៃ​ជួយ​ស្រី​តាម​ដែល​អាច​។​

-​វ វាយតម្លៃ​សារជាថ្មី​    ​ស សូមជួយ​ស្ត្រី​ឲ្យ​បាត់​ខ្លាច​
​ហ ហៃ​បុរស​ដែល​ធ្លាប់​កាច  ឡ អ ឡូយ​អាច​ឈប់​បាន​អត់​?


© រក្សាសិទ្ធិដោយ thmeythmey.com