ពីនេះ ពីនោះ
តើ​ពាក្យ​«​សំឡេង​,​សម្លេង​»​មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
09, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ ពាក្យ​ថា​«​សំឡេង​» កំពុង​ត្រូវបាន​សាធារណជន និង​អ្នកសារព័ត៌មាន​យកមក​សរសេរ​ព្រោងព្រាត​។ ប៉ុន្តែ ស្មេរ​ខ្លះ បាន​សរសេរ​ពាក្យ​នេះ មិនបាន​ត្រឹមត្រូវ​នោះទេ ពោល គឺ​ពួកគេ​សរសេរថា​«​សម្លេង​»​។ តាមពិតទៅ ពាក្យ​នេះ មិនមាន​ជើង​តម្រួត​ឡើយ​។



​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​សំឡេង​(​ន​) មានន័យថា សព្ទជាតិ​ដែល​មក​ប៉ះ​ត្រចៀក​បណ្តាល​ឲ្យ​ឮ​, សូរសព្ទ​ឬ​សម្តី​ដែល​លាន់ឮ​។
ឧទាហរណ៍​៖ សំឡេងក្រអួន​,​សំឡេង​ណែន​ធ្ងន់​រំពង​…​។
​ខ្ញុំ​បាន​ស្តាប់​សំឡេង​សន្ទនា​គ្នា ដែល​គេ​សង្ស័យថា ជា​សំឡេង សម្តេច ហ៊ុន សែន និង ឯកឧត្តម កឹម សុខា តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក​មួយ​៕    


Tag:
 សំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com