ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ ៣​យ៉ាង​ដែល​អាច លាង​សម្អាត​ពោះវៀន​តាមបែប​ធម្មជាតិ​បាន​
15, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសម្អាត​ពោះវៀន​គឺ​ផ្អែកទៅលើ​ជំនឿ​ពី​បូរាណ​មួយ​ដែល​និយាយថា សាច់ និង​អាហារ​ផ្សេងៗ​ដែល​មិន​រំលាយ​បណ្តាល​ឲ្យ​កើនឡើង​ជាតិ​រំអិល​ក្នុង​ពោះវៀនធំ​។ ដូច្នេះ​ជាតិពុល​នឹង​បង្កើតឡើង​តាមរយៈ​ជាតិ​រំអិល​ទាំងនេះ​ចូលទៅក្នុង​ចរន្តឈាម រហូតដល់​បំពុល​រាងកាយ​ទៅជា​អាកា​រៈ អស់កម្លាំង ឈឺក្បាល ស្រក​ទម្ងន់ និង​គ្មាន​កម្លាំងកំហែង​។​



​ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​អាចជួយ​ដោះស្រាយ​បញ្ហា​ក្រពះ​ពោះវៀន​បាន​ច្រើន​ដូចជា ការ​ទល់លាមក មហារីក​ពោះវៀនធំ​ចុង​ពោះវៀនធំ និង​បញ្ហា​ក្នុង​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ជាតិ​សរសៃ​ដែល​គួរ​ញ៉ាំ​រាល់ថ្ងៃ​គួរតែ​ពី ២០ ទៅ​៣៥​ក្រាម​។​។​

​យ៉ាងណាមិញ បើសិនជា​អ្នក​ចង់​លាង​សម្អាត​ពោះវៀនធំ​តាមបែប​ធម្មជាតិ ចូរ​ជ្រើសរើស​អាហារ​ទាំងបី​នេះ​ទៅ​៖

​ផ្លែ​ប៉ោម​
​ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ផ្លែ​ប៉ោម គឺជា​ជីវជាតិ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ដល់​សុខភាព​នៃ​ការរំលាយ​អាហារ​។ ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​កម្ចាត់​ចោល​នូវ​កាកសំណល់ និង​សម្បូរ​ទៅដោយ​ជាតិ Pectin ដែល​អាចជួយ​ថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន តែ​កំចាត់​ជាតិពុល​ពី​ក្នុង​ពោះវៀន​ទៀត​។​

​ផ្លែ​ប័​រ​
​ផ្លែ​ប័​រ​មិន​ខុសពី​ផ្លែ​ប៉ោម​ឡើង​គឺ​សម្បូរ​ជាតិ​សរសៃ​ទាំង​រលាយ និង​មិន​រលាយ ហើយ​ល្អ​បំផុត​សម្រាប់​ជំរុញ​ដល់​សុខភាព​ពោះវៀន និង​លាង​ស​ម្អា​តិ​ពោះវៀនធំ ព្រមទាំង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​ទៀត​។​

​អាហារ​សម្បូរ​ជាតិ​ក្ល​រ៉ូ​ហ្វីល​
​ស្ពៃ​ស្ពី​ណា​ច ឃិនឆាយ និង​ស្ពៃក្តោប​សុទ្ធតែ​សម្បូរ​ទៅដោយ​ជាតិ​ក្ល​រ៉ូ​ហ្វីល​ដែល​រលាយ​ក្នុង​ខ្លាញ់ តែ​វា​នឹង​ភ្ជាប់​ខ្លួន​ទៅនឹង​ជញ្ជាំង​សរសៃឈាម​សម្រាប់​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​បង្ក​រោគ​ក្នុង​ពោះវៀនធំ និង​ជួយ​ឲ្យ​ភ្នាស​ក្នុង​ផ្លូវ​រំលាយ​អាហារ​ជា​ពី​ការ​មាន​របួស​ផ្សេងៗ​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com