ពីនេះ ពីនោះ
ពាក្យ​«​ព្រោះ​,​ព្រួស​»​ទោះ​មាន​សូរដូច​គ្នា តែមាន​អត្ថន័យ​ខុសគ្នា​ស្រឡះ
12, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រោះ​(​កិ​) មានន័យថា បាច​គ្រាប់​ល្អិតៗ​។
ឧទាហរណ៍​៖ ខ្ញុំ​ព្រោះ​គ្រាប់ស្រូវ​,​ល្ង​,​សណ្តែក​,​ស្ពៃ​…​។



​ព្រោះ​(​អា​.​និ​) មានន័យថា ហេតុ​,​ដ្បិត​។ ព្រោះហេតុនេះ​, ហេតុ​នោះ​, ព្រោះហេតុតែ​…​។
​ឧទាហរណ៍​៖ ថ្ងៃនេះ ខ្ញុំ​មិន​ទៅធ្វើ​ការ ព្រោះ​ខ្ញុំ​ឈឺក្បាល​ខ្លាំង​។

​ព្រោះ (​គុ​) មានន័យថា ស្ទាវ​។ ឧទាហរណ៍​៖ គោព្រោះ គឺជា​គោស្ទាវ​។
​ចំណែក ពាក្យ​ថា ព្រួស (​កិ​) មានន័យថា បញ្ចេញ​ទឹក ឬ​ទឹកមាត់​ឲ្យ​ចេញមកក្រៅ​ខ្ចាយ​ព្រោង​តាម​កម្លាំង​ខ្ស​ល់​។
​ឧទាហរណ៍​៖ ព្រោះ​ទឹក ព្រោះ​ទឹកមាត់ ស្តោះ​ទឹកមាត់​…​។

​ប្រភព​៖ វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត 


Tag:
 ព្រោះ​
 ​ ព្រួស
© រក្សាសិទ្ធិដោយ thmeythmey.com